ទីប្រឹក្សាយោធា​នី​ហ្សេ​រី​យ៉ា​ចូល​ជួប​សម្ដែង​ការ​គួរសម​ជាមួយ​ថ្នាក់ដឹកនាំ​អគ្គបញ្ជាការ​

ចែករំលែក៖

​ភ្នំពេញ​៖​ ក្នុង​ជំនួប​សម្ដែង​ការ​គួរសម​ រវាង​លោក​វរសេនីយ៍ឯក​ Shehu​ Usman​ Bakari​ ទីប្រឹក្សាយោធា​នី​ហ្សេ​រី​យ៉ា​ប្រចាំ​ ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​មាន​ និវេសនដ្ឋាន​នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួរ​ប្រទេស​ ម៉ា​ឡេ​ស៊ី​បាន​ចូល​ជួប​សម្ដែង​ការ​គួរសម​ ជាមួយ​លោកនាយ​ឧត្ដមសេនីយ៍​ ម៉ក់​ សា​រុន​ អគ្គមេបញ្ជាការ​រង​កង​យោធពល​ ខេមរភូមិន្ទ​ កាលពី​ព្រឹក​ថ្ងៃ​ទី​៨​ ខែធ្នូ​ ឆ្នាំ​២០១៥​ នៅ​ខុទ្ទកាល័យ​អគ្គបញ្ជាការ​ ។​

IMG_1293

​លោកនាយ​ឧត្ដមសេនីយ៍​ ម៉ក់​ សា​រុន​ ក្នុង​នាម​ថ្នាក់ដឹកនាំ​អគ្គបញ្ជាការ​បាន​ សម្ដែង​ការ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ចំពោះ​ វត្ដមាន​វរសេនីយ៍ឯក​ Shehu​ Usman​ Bakari​ ដែល​បាន​អញ្ជើញ​មក​បំពេញ​ ទស្សនកិច្ច​នៅ​កម្ពុ​ជានា​ពេល​នេះ​ ធ្វើ​ឱ្យ​ ទំនាក់ទំនង​កិច្ច​សហប្រតិបត្ដិការ​ រវាង​ កងទ័ព​ប្រទេស​ទាំង​២​កម្ពុជា​-​នី​ហ្សេ​រី​យ៉ា​ កាន់តែ​ជិត​ស្និទ្ធ​ស្អិត​ល្មួត​បន្ថែម​ទៀត​ ។​

​លោក​វរសេនីយ៍ឯក​ Shehu​ Usman​ Bakari​ បាន​សម្ដែង​អំណរ​គុណ​យ៉ាង​ជ្រាល​ ជ្រៅ​ចំពោះ​វត្ដមាន​លោកនាយ​ឧត្ដម​ សេនីយ៍​អគ្គមេបញ្ជាការ​រង​ ដែល​បាន​ ឆ្លៀតពេល​ដ៏​មមាញឹក​អនុញ្ញាត​ឱ្យ​រូប​ លោក​ចូល​ជួប​សំណេះសំណាល​ សម្ដែង​ ការ​គួរសម​ និង​ឈ្វេងយល់​ពី​សភាព​ ការណ៍​ពិត​នៅ​កម្ពុជា​ ។​ ក្នុង​នោះ​នី​ហ្សេ​ រី​យ៉ា​បាន​ដាក់​អនុព័ន្ធយោធា​ប្រចាំ​ព្រះ​ រាជាណាចក្រ​កម្ពុជា​តាំងពី​ឆ្នាំ​២០១០​មក​ ម្ល៉េះ​ ដើម្បី​រឹតចំណង​មេត្រីភាព​ និង​កិច្ច​ សហប្រតិបត្ដិការ​ជាមួយ​គ្នា​ ។​ កន្លង​មក​ ប្រទេស​ក​យើង​ទាំង​២​ ក៏​ធ្លាប់​មាន​បញ្ហា​ ប្រឈម​ប្រហាក់ប្រហែល​គ្នា​ ខ្ញុំ​យល់​ថា​ មិត្ដ​របស់​យើង​មាន​គ្រប់​ទីកន្លែង​លើ​ ពិភពលោក​ ។​ មិត្ដភាព​យើង​បាន​ធ្វើ​ ដំណើរ​គ្រប់​ទីកន្លែង​ទាំងអស់​ដើម្បី​ស្វែង​ រក​មិត្ដ​ ក្នុង​នោះ​ក៏​មាន​កម្ពុជា​ផង​ដែរ​ ។​

​លោក​វរសេនីយ៍ឯក​ទីប្រឹក្សាយោធា​នី​ហ្សេ​រី​យ៉ា​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​មាន​និវេសនដ្ឋាន​នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួរ​ ប្រទេស​ម៉ា​ឡេ​ស៊ី​បន្ដ​ទៀត​ថា​ក្នុង​ពេល​ ឆាប់ៗ​ខាង​មុខ​នេះ​ កម្មសិក្សាការី​ផ្នែក​ សេនាធិការ​កងទ័ព​ ប្រទេស​នី​ហ្សេ​រី​យ៉ា​នឹង​ មក​សិក្សា​ឈ្វេងយល់​ពី​កង​យោធពល​ខេ​មរ​ ភូមិន្ទ​ ។​

​លោកនាយ​ឧត្ដមសេនីយ៍​ ម៉ក់​ សា​រុន​ បាន​បញ្ជាក់​ថា​ កម្ពុជា​បច្ចុប្បន្ន​មាន​សុខ​ សន្ដិភាព​ពេញលេញ​បរិបូរណ៍​ ក្រោយ​បាន​ បញ្ចប់សង្គ្រាម​រា​ុំ​រ៉ៃ​ជាង​២​ទសវត្សរ៍​កន្លង​ មកនេះ​ ក្រោម​នយោបាយ​ឈ្នះ​=​ឈ្នះ​របស់​ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​ព្រះរាជាណាចក្រ​ កម្ពុជា​ ធ្វើ​ឱ្យ​សង្គម​មានការ​អភិវឌ្ឍ​លើ​ គ្រប់​វិស័យ​ ។​ ក្នុង​នោះ​ខ​.​ភ​.​ម​កំពុង​ដើរ​ តួនាទី​យ៉ាង​សំខាន់​ចូលរួម​ក្នុង​បេសកកម្ម​ អង្គការសហប្រជាជាតិ​ទៅ​ប្រទេស​មួយ​ ចំនួន​ ក្នុង​ពិភពលោក​លើ​ក្របខ័ណ្ឌ​អង្គការ​ សហប្រជាជាតិ​ ក្នុង​នោះ​ក៏​មាន​ប្រទេស​ នី​ហ្សេ​រី​យ៉ា​ផង​ដែរ​ ៕​

IMG_1290

IMG_1289

...

ដោយ៖ សុខដុម​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print