នារីម្នាក់បែកក្បាលស្លាប់ក្នុងថ្លុកឈាម និងយុវជនម្នាក់ទៀតរងរបួសធ្ងន់ ក្រោយពីត្រូវថយន្តកូរ៉េបើកបុកហើយរត់បាត់

ចែករំលែក៖

ភ្នំពេញ ៖ ស្ត្រីម្នាក់បានបែកក្បាលស្លាប់ក្នុងថ្លុកឈាមគួរអោយអាណោចអធម័និងបុរសម្នាក់ទៀតរងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យលោកឃង្ឃបន្ទាប់ពីជិះម៉ូតូឌ្រីមសង់មួយគ្រឿងឌុបគ្នាត្រូវរថយន្តមិនស្គាល់ម៉ាកបុកហើយកិនរួចបើកគេចបាត់ស្រមោល។

ហេតុការណ៍ដ៍រន្ធត់នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃព្រហស្បតិ៍ ១០កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅលើផ្លូវបេតុង ទល់មុខវិទ្យុABC ក្នុងភូមិព្រែកថ្លឹងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សពជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ខណះដែរសមត្ថកិច្ចកំពុងស្រាវជ្រាវ ។
តាមប្រភពពីកន្លែងកើតបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជនម្នាក់ ឌុបនារីម្នាក់ ដោយម៉ូតូហុងដាឌ្រីម០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់1H -4175
បានធ្វើដំណើរពីត្បូងទៅជើងក្នុងល្បឿនល្មម ខណះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានរថយន្តកូរ៉េមួយគ្រឿងមិនចាំស្លាកលេខ បានធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងបញ្ចាស់ទិសគ្នា ហើយបានបុកម៉ូតូយ៉ាងពេញទំហឹង និងកិនចំក្បាលនារីម្នាក់បណ្ដាលឲ្យបែកធ្លាយខួរស្លាប់មួយរំពេញ រីឯយុវជនម្នាក់ជាអ្នកឌុបបានរងរបួសធ្ងន់ និងត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅមន្ទីពេទ្យភ្លាមៗ ។

ក្នុងអំឡុងពេលកើតហេតុ រថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេ ដោយបានបន្ថែមល្បឿនបើករត់គេចដោយសុវត្តិភាព ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ឲ្យមកធ្វើការវាស់វែងយកម៉ូតូរងគ្រោះទៅរក្សាទុករងចាំសាច់ញ្ញាតិយកឯកសារមកផ្ទៀងផ្ទាត់និងប្រគល់ជូនវិញ ។ ចំណែកសពជនរងគ្រោះ សមត្ថកិច្ចនិងទាក់ទងស្វែងរកក្រុមគ្រួសារឲ្យមកយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ៖ ភារ៉ា ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print