លួចដុតកញ្ចុះលក់ដូរឆេះម៉ត់សង្ស័យករណីគំនំុ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កញ្ចុះលក់ដូរមួយកន្លែងត្រូវបានគេលួចដុតឆេះម៉ត់ ត្រូវបានគេសង្ស័យជាករណីរឿងគំនុំ។

ហេតុការណ៍សង្ស័យករណីលួចដុតកញ្ចុះលក់ដូរខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៤ និង១០នាទី រសៀលថ្ងៃព្រហស្បតិ៍ ១០កើត ខែមាឃ ឆ្នាំច សំរឹទ្ធស័ក្តិ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ ត្រង់ចំណុចប្រឡាយរំដេង ស្ថិតក្នុងភូមិប្រឡាយរំដេង ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់។

យោងតាមប្រភពរាយការណ៍មូលដ្ឋានកងរាជអាវុធហត្ថស្រុកបាកានបង្ហើបថា ហេតុការណ៍នេះបង្កឡើងដោយជនសង្ស័យម្នាក់បានកំណត់មុខសញ្ញា និងបក្ខពួកចំនួន ៣នាក់ផ្សេងទៀត(រត់គេចខ្លួន) កញ្ចុះត្រូវអគ្គីភ័យឆាបឆេះអស់ចំនួន ៤កញ្ចុះ។

ប្រភពរាយការណ៍ខាងលើបន្តថា កញ្ចុះលក់ដូរដែលសង្ស័យជាករណីលួចដុតឆេះម៉ត់នោះ ត្រូវបានគេស្គាល់ឈ្មោះ ចិន សុខុម ភេទប្រុស អាយុ ៥៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ។

ប្រភពដដែលបន្តទៀតថា ករណីនេះអាជ្ញាធរមូលដ្ឋានមានសមត្តកិច្ចស្ថាប័នជំនាញពាក់ព័ន្ធ សហការចុះពិនិត្យ និងធ្វើការស្រាវជ្រាវ ហើយធ្វើការសន្ថិដ្ឋានអាចជាករណីគំនុំ៕ បុឹម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print