១៤កុម្ភៈស្លាប់ និងរបួស ៤នាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅខេត្តពោធិ៍សាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ យ៉ាងហោចបុរសស្រ្តីចំនួន ២នាក់បានស្លាប់បាត់បង់ជីវិត និង២នាក់ទៀតបានរងរបួសផងដែរ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់ពីផ្សេងគ្នា។

ប្រភពព័ត៌មានពីផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកបាកានបានឲ្យដឹងថា នាព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែមាឃ ឆ្នាំច សំរឹទ្ធស័ក្តិ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ២១០-២១១ ស្ថិតក្នុងភូមិ.ឃុំបឹងខ្នារ ស្រុកបាកាន មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់មួយបានកើតឡើង ដោយរថយន្តធុនធំ ១គ្រឿងម៉ាក ហុីយ៉ាន់ដាយ ព័ណ៌ស ពាក់ស្លាកលេខ កំពង់ធំ 3A-0285 បើកបរដោយឈ្មោះ ស៊ុន សុផាត ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិ.ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ(ឃាត់ខ្លួន) បានកៀរអ្នកជិះម៉ូតូម៉ាក វ៉េវ ព័ណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1S 0416 បណ្ដាលឲ្យឈ្មោះ ម៉ៅ គ្រឿម ភេទប្រុស អាយុ ៥៨ឆ្នាំ រស់នៅភូមិរំចេក ឃុំព្រៃស្វាយ ស្រុកមោង ខេត្តបាត់ដំបង ជាអ្នកបើកបរម៉ូតូ(របួសស្រាល) រីឯអ្នករួមដំណើរឈ្មោះ ទូច សៀប ភេទស្រី អាយុ ៥០ឆ្នាំ រស់នៅភូមិ.ឃុំជាមួយគ្នា ខ្ទាត់ចូលកង់រថយន្ត កិនស្លាប់មួយរំពេច។

ដោយឡែក៖ ប្រភពពីផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកវាលវែងឯនេះវិញបានឲ្យដឹងដែរថា នៅរសៀលថ្ងៃដដែលនេះ នៅលើកំណាត់ផ្លូវថ្នល់ជាតិលេខ៥៥ ត្រង់ចំណុចបង្គោលគីឡូម៉ែត្រលេខ១៥១ ស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក៍មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់មួយដែរ ដោយរថយន្តដឹកសុីម៉ង់ត៍ ១គ្រឿងម៉ាក ហុីណូ ពណ៏បៃតង ពាក់ស្លាកលេខ ព្រះសីហនុ 3A 3083 បើកបរដោយឈ្មោះ គឹម អៀង ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ.ឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបង និងព្រូឈ្មោះ គឹម សុខ អាយុ ៤៩ឆ្នាំ ត្រូវជាឪពុក បានធ្វើដំណើរក្នុងទិសដៅពីជើងឆ្ពោះទៅទិសខាងត្បូង លុះមកដល់ចំណុចកើតហេតុ(ចុះចំណោទភ្នំ)ធ្វើឲ្យច្រាលលេខ(ដាក់មិនចូល) ក៍រេចង្កូតក្រឡាប់ផ្ងារជើងបណ្ដាលឲ្យអ្នកបើកបរស្លាប់ភ្លាមៗកៀបជាប់ក្នុងកាប៊ីនរថយន្ត ចំណែកព្រូជាឪពុកវាចេញដោយខ្លួនឯង(របួសស្រាល)។

ប្រភពព័ត៌មានករណីគ្រោះថ្នាក់ចរាចរណ៍ទាំង ២លើកខាងលើបន្តថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យមានមនុស្សរងរបួស និងស្លាប់បាត់បង់ជីវិតយ៉ាងរន្ធត់នេះ សមត្ថកិច្ចនគរបាលជំនផ្នែកសណ្ដាប់ធ្នាប់កំពុងមមាញឹកបន្តនីតិវិធី៕ បឹុម ពិ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print