សមត្ថកិច្ចចម្រុះឃាត់រថយន្តខុសលក្ខណបច្ចេកទេស៤គ្រឿង នៅសង្កាត់ខ្សាមក្រុងកំពង់ឆ្នាំង

ចែករំលែក៖

ខេត្ត​កំពង់ឆ្នាំង ៖ រថយន្តសាំយ៉ុងចំនួន៣គ្រឿង និង រថយន្តហ៊ីយ៉ាន់ដាយយីឌុប១គ្រឿង ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ ចាប់ឃាត់ទុកក្រោយពីរថយន្តទាំង៤គ្រឿងនេះដឹកសំពីងសំពោងខុសលក្ខណៈបច្ចេកទេស ។ ប្រតិបត្តិការឃាត់រថយន្តដឹកសំពីសំពោងនេះគឺធ្វើឡើងកាលពីវេលាម៉ោង១យប់ឈានចូលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ។

លោកមាស ឈុនលី ប្រធានការិយាល័យសុវត្ថិភាពចរាចរណ៍ បានប្រាប់អោយដឹងថា រថយន្តដែលកម្លាំងសមត្ថកិច្ចចម្រុះរបស់លេខាដ្ឋានសុវត្ថិភាពចរាចរណ៍ធ្វើការឃាត់ទុក នេះ មានចំនួន៤គ្រឿង រថយន្តម៉ាកសាំយ៉ុងចំនួន៣គ្រឿង ដែលម្ចាស់រថយន្ត បាន ដាក់បន្ថែមភ្លៅកង់ក្រោយរថយន្ត ត កន្ទុយក្រោយប្រវែងជាង១ម៉ែត្រចេញពីតួរថយន្ត និងដឹកទំនិញដាក់លើដំបូលរថយន្តសំពីសំពោងខុសលក្ខណៈបច្ចេកទេស ខុសពីច្បាប់ចរាចរណ៍ផ្លូវគោក ។

ចំណែករថយន្តមួយគ្រឿងទៀត ម៉ាកហ៊ីយ៉ាន់ដាយជាប្រភេទថយន្តយីឌុប សមត្ថកិច្ចរកឃើញថា បានផ្ទុកទំនិញខុសកម្ពស់ដែលច្បាប់កំណត់ លើសកំពស់ជាង៤តឹក ។

លោកមាស ឈុនលី បានអោយដឹងទៀតថា រថយន្តទាំង៤គ្រឿងដែលសមត្ថកិច្ចចម្រុះធ្វើការឃាត់ទុកនេះ គឺតម្រូវអោយម្ចាស់រថយន្តធ្វើកាកែតម្រូវ ដែលកែច្នៃខុសលក្ខណបច្ចេកទេស ដូចជារថយន្តសសាំយ៉ុងត្រូវតែដោះកង់រថយន្តចំនួន២ផ្នែកខាងក្រោយ កាត់ទ្រុងខាងក្រោយចេញ និងរើទំនិញដែលដាក់លើដំបូលសំពីងសំពោងចេញ ចំណែករថយន្តដែលដឹកលើសកំពស់ក៍ត្រូវអោយរើទំនិញចេញដែរ ។ ចំពោះម្ចាស់រថយន្តត្រូវធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព ដែលដឹកល្មើសច្បាប់ ។

លោក មាស ឈុនលី បានអោយដឹងថា ក្រុមលេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំង បានអនុវត្តការតព្វកិច្ចរបស់ខ្លួនជាប្រចាំ ដើម្បីពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកដោយអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុត ទប់ស្កាត់ការដឹកលើសទម្ងន់កំណត់ ការដឹកសំពីសំពោង និង ពិនិត្យមើលរថយន្តដែលកែច្នៃខុសលក្ខណៈបច្ចេកទេស​  ៕​ ចន្ថា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print