រថយន្តបុកម៉ូតូ ធ្វើឲ្យស្ត្រីពីរនាក់ស្លាប់នៅផ្លូវជាតិលេខ៤

ចែករំលែក៖

ខេត្តព្រះសីហនុ: ស្ត្រី២នាក់ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តដឹកទំនិញធុនធំជាមួយម៉ូតូ កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី​១៤ ខែកុម្ភ: ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៨៩-១៩០ ស្ថិតនៅក្នុងភូមិព្រៃនប់២ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
រថយន្ត ម៉ាក HINO ពណ៌ ក្រហម ពាក់ស្លាក លេខ ភ្នំពេញ 3A-2223 បើកបរដោយឈ្មោះ ជឿន សាមឌី ភេទ ប្រុស អាយុ ២២ឆ្នាំ មុខរបរ អ្នកបើកបររថយន្ត មានទីលំនៅភូមិអង្គក្លើ ឃុំត្បែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មានទិសដៅពីភ្នំពេញ ឆ្ពោះមក ខេត្តព្រះសីហនុ ។ លុះដល់ចំណុចខាងលើរថយន្តបានបុកនឹងម៉ូតូ១គ្រឿងម៉ាក WAVE ពណ៌ ក្រហម គ្មានស្លាកលេខ បើកបរដោយឈ្មោះ ថាច់ ញឹង ភេទ ស្រី អាយុ៦៨ឆ្នាំ មុខរបរ នៅផ្ទះ មានអ្នករួមដំណើរម្នាក់ឈ្មោះ ថាច់ សៀន ភេទ ស្រី អាយុ៦៥ឆ្នាំ មុខរបរ នៅផ្ទះ អ្នកទាំងពីរមានទីលំនៅភូមិបែកក្រុង ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទិសដៅផ្ទុយគ្នា បណ្ដាលឲ្យជនរគ្រោះទី១ឈ្មោះ ថាច់ ញឹង អ្នកបើកបរម៉ូតូ (ដំបូងរងរបួសធ្ងន់)និងក្រោយមកស្លាប់ពេលបញ្ជូនទៅសង្គ្រោះគ្លីនិកវាលរេញ និងទី២ ឈ្មោះ ថាច់ សៀន អ្នករួមដំណើរលើម៉ូតូ ស្លាប់នៅនឹងកន្លែងកើតហេតុ។
បច្ចុប្បន្នសាកសពជនរងគ្រោះទាំងពីរ បានប្រគល់ជូនទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។
ចំណែកអ្នកបើកបររថយន្តបាននាំទៅសាកសួរនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ រីឯវត្ថុតាង រថយន្ត និង ម៉ូតូ បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print