ឃាត់ខ្លួនស្ត្រីជនជាតិវៀតណាម៣នាក់ ក្នុងចំណោម៤នាក់ ករណីជួញដូរនិងប្រើប្រាស់សារធាតុញៀន

ចែករំលែក៖

ខេត្តស្វាយរៀង ៖ ជនសង្ស័យជនជាតិវៀតណាម៤នាក់ ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនបន្ទាប់ពីចុះត្រួតពិនិត្យរដ្ឋបាលតាមបណ្ដាផ្ទះជួល ក្នុងភូមិបែកធ្លាយករណីជួញដូរ និងប្រើប្រាស់សារធាតុញៀន។
ការចុះត្រួតពិនិត្យនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២
ថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០១៩ស្ថិតនៅផ្ទះជួលក្នុងភូមិ បាវិតកណ្ដាល  សង្កាត់បាវិត ខេត្តស្វាយរៀងដឹកនាំដោយលោក លឹម  សៀងហេង អភិបាលរងក្រុងបាវិត និងលោកស្នងការរងទទួលផែនការងារអន្តោប្រវេសន៍កម្លាំង នគរបាលស្នងការដ្ឋានខេត្តស្វាយរៀង ។
យោងតាមមន្ត្រីនគរបាលក្រុងបាវិតបានអោយដឹងថាក្នុងការចុះត្រួតពិនិត្យរដ្ឋបាលតាមបណ្ដាផ្ទះជួលបានរកឃើញជនបរទេស៤នាក់ ស្រី៣នាក់ សញ្ជាតិ វៀតណាមពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់សារធាតុញៀនមាន ១.ឈ្មោះ ហាយ វៀកហុង ភេទប្រុស អាយុ៦៦ឆ្នាំ, ២.ឈ្មោះ ង្វៀង ធីឡើយ ភេទស្រី អាយុ២៤ឆ្នាំ, ៣.ឈ្មោះ ប៊ួយ ធីលួ ភេទស្រី អាយុ៣៤ឆ្នាំ, ៤.ឈ្មោះ ត្រឹង ធីម៉ាយ ភេទស្រី អាយុ២៣ឆ្នាំ រួមទាំង វត្ថុតាងមាន ម្សៅក្រាមពណ៍សថ្លា (មេតំហ្វេតាមីនអាយ) ចំនួន ៣កញ្ចប់ធំ, ថ្នាំគ្រាប់ (អ៊ិចស្តាស៊ី) ចំនួន ៤០គ្រាប់ និងទូរស័ព្ទដៃចំនួន ៥គ្រឿង។
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ និងវត្ថុតាង ត្រូវបានប្រគល់ឲ្យខាងជំនាញគ្រឿងញៀន ក្រុងបាវិត ដើម្បីបន្តនីតិវិធី៕ ដោយ ៖ យឹម សុថាន


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print