​កីឡាករ​ជន​ពិការ​ ប៊ុ​ង​ ហុង​ ឈ្នះ​ មេដាយមាស​វិញ្ញាសា​រត់​ចម្ងាយ​៤០០​ម៉ែត្រ​

ចែករំលែក៖

​ភ្នំពេញ​៖​ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​៨​ ខែធ្នូ​ ឆ្នាំ​២០១៥​ កីឡាករ​ជន​ពិការ​ ប៊ុ​ង​ ហុង​ របស់​កម្ពុជា​ដណ្ដើម​បាន​មេដាយមាស​ ១​គ្រឿង​លើ​វិញ្ញាសា​រត់​ចម្ងាយ​៤០០​ ម៉ែត្រ​ប្រភេទ​ពិការ​T46​ក្នុង​ព្រឹត្ដិការណ៍​ ប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​លើក​ទី​៨​ នៅ​ប្រទេស​សិង្ហ​បុរី​ ។​

dee (4)

​លោក​ ចាន់​ វិចិត្រ​ មន្ដ្រី​ព័ត៌មាន​ របស់​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​ កម្ពុជា​បានឱ្យ​ដឹង​ថា​ កីឡាករ​ ប៊ុ​ង​ ហុង​ ប្រភេទ​ពិការ​ T46​ ទទួល​បាន​មេដាយ​ មាស​១​គ្រឿង​លើ​វិញ្ញាសា​រត់​ល្បឿន​ ចម្ងាយ​៤០០​ ម៉ែត្រ​ ។​

​លោក​បាន​បន្ដ​ទៀត​ថា​ កីឡាករ​ ប៊ុ​ង​ ហុង​ គិត​ត្រឹម​ថ្ងៃ​ទី​៨​ ខែធ្នូ​ ឆ្នាំ​២០១៥​ រកបាន​មេដាយ​ចំនួន​២​គ្រឿង​ហើយ​ ក្នុង​ នោះ​ ប៊ុ​ង​ ហុង​ ទទួល​បាន​មេដាយ​សំរឹទ្ធិ​ ១​គ្រឿង​លើ​វិញ្ញាសា​រត់​ចម្ងាយ​១០០​ ម៉ែត្រ​ និង​មេដាយមាស​រត់​ចម្ងាយ​ ៤០០​ម៉ែត្រ​ ។​

​លោក​បានឱ្យ​ដឹង​ទៀត​ថា​ ដោយឡែក​ កីឡាករ​ វ៉ា​ន​ វ៉ុ​ន​ និង​ ហេង​ សា​វឿ​ន​ រង់​ ចាំ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នា​ព្រឹក​ថ្ងៃ​ទី​៩​ ខែធ្នូ​ ឆ្នាំ​២០១៥​ បន្ទាប់​ពី​ឆ្លង​ផុត​វគ្គ​ ជម្រុះ​ ។​

​កីឡាករ​ វ៉ា​ន​ វ៉ុ​ន​ ទើបតែ​ទទួល​បាន​ មេដាយ​សំរឹទ្ធិ​១​គ្រឿង​លើ​វិញ្ញាសា​ជិះ​ រទេះ​ និង​កីឡាការិនី​ ធិ​ន​ សេង​ហុង​ ទទួល​ បាន​មេដាយ​ប្រាក់​ និង​មេដាយ​សំរឹទ្ធិ​៣​ គ្រឿង​បន្ថែម​ទៀត​រកបាន​ដោយ​កីឡាករ​ កីឡាការិនី​ហែល​ទឹក​ ។​ គិត​ត្រឹម​ថ្ងៃ​ទី​៨​ ខែធ្នូ​ ឆ្នាំ​២០១៥​ កម្ពុជា​ឈ្នះ​បាន​មេដាយ​ មាស​១​គ្រឿង​ មេដាយ​ប្រាក់​១​គ្រឿង​ និង​ មេដាយ​សំរឹទ្ធិ​៥​គ្រឿង​ ស្ថិត​នៅ​លេខ​រៀង​ ទី​៩​ក្នុង​តារាង​ចំណាត់​ថ្នាក់លើ​ប្រទេស​ ឡាវ​ ។​

​ប្រទេស​ដែល​ដណ្ដើម​បាន​មេដាយ​ ច្រើន​ជាងគេ​មាន​ដូច​ជា​ ប្រទេស​ថៃ​ មេដាយមាស​៦៤​គ្រឿង​ មេដាយ​ប្រាក់​ ៥៩​គ្រឿង​ និង​មេដាយ​សំរឹទ្ធិ​៧៣​គ្រឿង​ ។​ ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ដណ្ដើម​បាន​មេដាយ​ មាស​៦១​ គ្រឿង​ មេដាយ​ប្រាក់​៥៣​គ្រឿង​ និង​មេដាយ​សំរឹទ្ធិ​៥៣​គ្រឿង​ ។​ ប្រទេស​ វៀតណាម​ដណ្ដើម​បាន​មេដាយមាស​ ៣៩​គ្រឿង​ មេដាយ​ប្រាក់​៤៨​គ្រឿង​ និង​ មេដាយ​សំរឹទ្ធិ​៣៩​គ្រឿង​ ។​ ប្រទេស​ ម៉ា​ឡេ​ស៊ី​ដណ្ដើម​បាន​មេដាយមាស​៣៩​គ្រឿង​ មេដាយ​ប្រាក់​៤៣​គ្រឿង​ និង​ មេដាយ​សំរឹទ្ធិ​៣៣​គ្រឿង​ ។​ ម្ចាស់ផ្ទះ​ សិង្ហ​បុរី​ដណ្ដើម​បាន​មេដាយមាស​២០​ គ្រឿង​ មេដាយ​ប្រាក់​១១​គ្រឿង​ និង​ មេដាយ​សំរឹទ្ធិ​១៤​គ្រឿង​ ។​ ប្រទេស​ មី​យ៉ា​ន់​ម៉ា​ដណ្ដើម​បាន​មេដាយមាស​ ១៣​គ្រឿង​ មេដាយ​ប្រាក់​១២​គ្រឿង​ និង​ មេដាយ​សំរឹទ្ធិ​២៥​គ្រឿង​ ។​ ប្រទេស​ ហ្វី​លី​ពី​ន​ដណ្ដើម​បាន​មេដាយមាស​៩​ គ្រឿង​ មេដាយ​ប្រាក់​១១​គ្រឿង​ និង​ មេដាយ​សំរឹទ្ធិ​២០​គ្រឿង​ ។​ ប្រទេស​ប្រ៊ុ​យ​ ណេ​ដណ្ដើម​បាន​មេដាយមាស​៣​គ្រឿង​ មេដាយ​ប្រាក់​៣​គ្រឿង​ និង​មេដាយ​សំរឹទ្ធិ​ ៤​គ្រឿង​ ។​ ប្រទេស​កម្ពុជា​ដណ្ដើម​ បាន​មេដាយមាស​១​គ្រឿង​ មេដាយ​ ប្រាក់​១​គ្រឿង​ និង​មេដាយ​សំរឹទ្ធិ​៥​គ្រឿង​ និង​ប្រទេស​ឡាវ​ដណ្ដើម​មេដាយ​បាន​ មាស​សូន្យ​មេដាយ​ប្រាក់​១​គ្រឿង​និង​ មេដាយ​សំរឹទ្ធិ​៣​គ្រឿង​ ៕​

dee

dee (1)

...

ដោយ៖ សារី​ម​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print