ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ ២០១៥ សហព័ន្ធប៊ូល និងប៉េតង់កម្ពុជា បានប្រកាសថា ការប្រកួតជើងឯកកីឡា ប៉េតង់ជើងឯកអាស៊ីលើកទី១៩ដែលកម្ពុ ជាធ្វើជាម្ចាស់ផ្ទះមានអត្ដពលិកជិត១២០ នាក់មកពី១០ប្រទេសបានបញ្ជាក់ពី ការចូលរួមរួចរាល់ហើយនៅសល់តែ ប្រទេសឥណ្ឌូនេស៊ីនិងម៉ុងហ្គោលីមិន ទាន់ច្បាស់តួលេខការបញ្ជូនអត្ដពលិក មកចូលរួម ។
លោក សូ ម៉ៃសុខគា អគ្គលេខាធិការ រងសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានប្រាប់ឱ្យដឹងថា គិតត្រឹមថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៥ មានប្រទេសចំនួន១០បានផ្ញើ លិខិតចូលរួមរួចរាល់អស់ហើយ ។ អគ្គ លេខាធិការរងរូបនេះបានបន្ដទៀតថា តាមការរំពឹងទុករបស់សហព័ន្ធទំនងមាន ប្រទេសដែលបញ្ជូនអត្ដពលិកកីឡាប៉េតង់ មកចូលរួមប្រកួតជើងឯកអាស៊ីលើកទី ១៩ដែលកម្ពុជាធ្វើម្ចាស់ផ្ទះអាចមាន ដល់១៥ប្រទេស ។
លោកបានបន្ដទៀតថា នៅព្រឹកថ្ងៃទី ៨ ខែធ្នូ ឆ្នាំ២០១៥ សហព័ន្ធកីឡាប៊ូល និងប៉េតង់ប្រទេសឥណ្ឌូនេស៊ី និងម៉ុង ហ្គោលីបានផ្ញើលិខិតបញ្ជាក់ពីការចូល រួមរបស់ពួកគេហើយ ប៉ុន្ដែនៅមិនទាន់ ដឹងច្បាស់ពីចំនួនកីឡាករកីឡាការិនី នោះទេ ។
លោក សូ ម៉ៃសុខគា បញ្ជាក់ថា ប្រទេសទាំង១០ដែលត្រូវមកចូលរួម ប្រកួតជើងឯកអាស៊ីកីឡាប៊ូលនិងប៉េតង់ មានដូចជាប្រទេស ឡាវ វៀតណាម ថៃ ម៉ាឡេស៊ី ប្រ៊ុយណេ ចិនតៃវ៉ាន់ សិង្ហបុរី ជប៉ុន និងម្ចាស់ផ្ទះកម្ពុជា ។
ក្នុងចំណោមប្រទេសទាំង១០មានតែ ប្រទេសកម្ពុជា និងប្រទេសថៃប៉ុណ្ណោះ ដែលមានសិទ្ធិដាក់កីឡាករកីឡាការិនី ចំនួន២ក្រុមមកចូលរួមប្រកួតដណ្ដើម មេដាយ ។ លោកបានបញ្ជាក់ពីមូល ហេតុដែលកម្ពុជា និងថៃ អាចមានសិទ្ធិ ដាក់កីឡាករកីឡាការិនីរបស់ខ្លួនដល់ទៅ ១វិញ្ញាសាចំនួន២ក្រុម ដោយសារតែ កម្ពុជា គឺជាម្ចាស់ផ្ទះ រីឯថៃជាម្ចាស់ មេដាយ មាសកីឡាប៊ូលនិងប៉េតង់អាស៊ី លើកទី១៨កន្លងទៅ ។
គួររំលឹកថា កម្ពុជាបានត្រៀមកីឡា ករកីឡាការិនីរបស់ខ្លួន២៤នាក់ ក្នុងនោះ យុវជនមាន២ក្រុម បុរស២ក្រុម នារី២ ក្រុម ។ ចំណែកឯវិញ្ញាសាប្រកួតមាន ដូចជា វាយយកពិន្ទុ យុវជន វិញ្ញាសា បុរស ៣នាក់ទល់នឹង៣នាក់ វិញ្ញាសានារី ៣នាក់ទល់នឹង៣នាក់ចំណែកឯយុវជន អាចប្រកួតវិញ្ញាសារួមគ្នា ។
ចំពោះកម្មវិធីប្រកួត នឹងប្រារឰធ្វើ នៅទីលានប៊ូល និងប៉េតង់កម្ពុជាក្នុង បរិវេណពហុកីឡដ្ឋានជាតិចាប់ពីថ្ងៃទី ១៧ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៥ ខាង មុខ ៕
ដោយ៖ សារីម