អនុរក្ស​ពន្ធនាគារ​ បញ្ជូន​ចំបុីខ្មៅ​ មក​តុលាការ​សាកសួរ​បន្ថែម​

ចែករំលែក៖

ភ្នំពេញ​ ៖ ​អនុរក្ស​ពន្ធនាគារ​ព្រៃស​ នៅ​ថ្ងៃទី​១៥​ ខែ​កុម្ភៈ​ នេះ​ បញ្ជូន​លោក​ យិន​ ហេង​ ហៅ​ចំបុីខ្មៅ​ ជា​បុរស​ភេទ​ទី​៣​ មក​តុលាការ​ ដើម្បី​ធ្វើ​ការ​សាកសួរ​បន្ថែម​ ។

មហាជន​ កត់សម្គាល់​ឃេីញ​ថា​ ចំបុីខ្មៅ​ ហាក់​មាន​ទឹកមុខ​មិន​ល្អ​សោះ​ គឺ​ ស្គមស្គាំង​ មុខ​ខ្មៅ​ខ្លាំង​ និង​ ដូច​ស្រក​សាច់​ច្រើន​ ។

សូម​បញ្ជាក់​ថា​ បុរសភេទទី៣ យិន ហេង ហៅចំប៊ីខ្មៅ ដែល ប្រមាថជាតិសាសន៍ ខ្មែរដោយសារខឹងគេជិះម៉ូតូមកខោកក្បាល ត្រូវបាន លោក​ ពេជ្រ​ វិជ្ជា​ធរ​ ចៅក្រមស៊ើបសួរ​សាលាដំបូងរាជធានីភ្នំពេញ សម្រេចកាលពីល្ងាចថ្ងៃទី៦ ខែកុម្ភៈ កន្លង​ទៅ​ ឃុំខ្លួនបណ្ដោះអាសន្នក្នុងពន្ធនាគារព្រៃស ។

លោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ថ្លែងថា យិន ហេង ត្រូវបានចោទប្រកាន់ពីបទ ”ញុះញង់ឱ្យមានការរេីសអេីង ”តាមមាត្រា៤៩៤និង៤៩៦នៃក្រមព្រហ្មទណ្ឌ ។

បទល្មើសនេះ កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំទៅ៣ឆ្នាំ និងពិន័យជាប្រាក់ ពី២លានរៀល ទៅ៦លានរៀល ។

ចំប៊ី ខ្មៅ ត្រូវបានសមត្ថកិច្ចចម្រុះ ចាប់ខ្លួនកាលពី យប់ថ្ងៃ ទី៥ ខែកុម្ភៈ ក្នុងខណ្ឌ ដូនពេញ បន្ទាប់ពីផ្ទុះប្រតិកម្មយ៉ាងខ្លាំងក្លាពីមហាជន អំពីការប្រមាថពូជខ្មែរ​ថា ជាពូជតិរច្ឆាន និង ពាក្យអសុរសជាច្រើនទៀត ។

ចូលរួមថែរក្សា ពូជសាសន៍យេីង ដោយផ្តេីមពីយេីង ទាំងអស់កុំបំផ្លាញជាតិសាសន៍ ឯងដោយសម្តី និងសកម្មភាពផ្សេងៗ ៕ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print