ទ្រាំលែងបាន អ៊ិន សុភិន ព្រលះអ្នក សម្អុយឈ្មោះកូនស្រី

ចែករំលែក៖

ភ្នំពេញ​៖​ បើទោះបីជារឿងរ៉ាវស្នេហារវាង តារាសម្តែង ភិន សុដាលីស និងប៉ែន ចំរ៉ុង បានបញ្ចប់អស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែដំណឹងលេចលឺក្នុងចង្កោមអ្នកសិល្បៈនៅមិនទាន់ស្ងប់ស្ងាត់នៅឡើយ ខណៈដែលមានបន្តអុជឲ្យរឿងរ៉ាវអតីតកាលឲ្យឆេះគ្មានទីបញ្ចប់។ ជួបរឿងរ៉ាវមិនពិរោះហើរមកប៉ះត្រចៀកញឹកញាប់បានធ្វើឲ្យលោក​អ៊ិន សុភិនជាឪពុកចេញសារប្រតិកម្មព្រលះជាថ្មីចំពោះរឿងនេះ។
លោក​ អ៊ិន​ សុភិន​ ដែលជាឪពុកបានបញ្ចេញសារវាយប្រហារ​ តប​ទៅកាន់អ្នក​ គិតមិនល្អ​ និយាយមិនល្អចំពោះកូនស្រីខ្លួន​ ទាំងបំពាន​ និងគ្មានការពិតដោយលោកបានលើកឡើងដោយសម្តីធ្ងន់ៗថា​ សូម​និយាយខ្លះទ្រាំមិនបាន​ ហេតុអីមនុស្សមួយចំនួនចូលចិត្តដើរនិយាយបង្ខូចឈ្មោះគេម្ល៉េះ?​ ជាពិសេសរឿងកូនស្រីលោកមានដូចតទៅ:​រឿងចាស់​ បានកន្លងផុតទៅហើយតែអាបងប្រុសវានៅអាមេរិច​ឡូវែល​ នៅតែដើរនិយាយទៀតថាកូនលោកឆ្គួតបានគេលែងក្បាលចោល​ ហើយមិនចប់ទៀតថា​ កូនលោកទៅស្រលាញ់ប្អូនវា​ ដោយមានបំណងចង់បោកលុយប្អូនវា​។ ទោះមិននិយាយសំដៅទៅលើបុគ្គលណាម្នាក់ក្តីក៏គេអាចកាត់ន័យយល់ដែរថាគឺសំដៅទៅលើអតីតស្វាមីកូនស្រីលោក។ លោកបន្តថាចំណែកនៅស្រុកខ្មែរវិញ​ អោយតែឃើញកូនលោកដើរជាមួយប្រុសៗមិនថា​ ចាស់រឺក្មេងសុតតែសង្សារកូនលោកទាំងអស់។ លោកថា”កូនស្រីចូល ក្លឹប ជួបជុំមិត្តភក្តិក៏មិនបានសុតតែជាស្រីដើរផឹកស៊ីអាវាសែដែលកាលពីមុនខំអាណិតវាតែការពិតវាថោកចឹងសោះ”។
នៅក្នុងសារដដែលនោះ​ លោកបានសរសេរថា​ “ខ្ញុំចង់ប្រាប់ពួកអ្នកវិញថាកូនស្រីខ្ញុំដែលទៅធ្វើអី​ អ្នកឯងកូនខ្ញុំការងារច្រើនណាស់​ រកពេលសំរាកមិនបានផង​ ពួកអ្នកធ្លាប់ជួយកូនខ្ញុំអីខ្លះឈប់ធ្វើចរិកថោកទាប​ ដើរនិយាយដើមគេប្រយត្ន័ងាប់មួយពូជ​ ទៅពេលនេះកូនខ្ញុំមិនពាក់ពន្ធ័រឿងសង្សារស្នេហាជាមួយអ្នកណាទេ​ កូនរវល់ណាស់រឿងរកស៊ីរឿងថតកុនការងារកូនរបស់វា​ ឈប់មើលងាយស្រ្តីខ្មែរទៅពួកអាអ្នកច្រណែនឈ្នានីស​ កូនខ្ញុំពេលនេះនាងបានសុខហើយ”។
ទន្ទឹមគ្នានេះដែរ តារាសម្តែងពន្លកថ្មី​ ឈ្មោះ​ បេលលី​ ដែលគេសង្ស័យថាជា​ សង្សារ​ របស់​ ដាលីស​ វិញ​ ក៏បានសរសេរសារបង្ហោះ​ នៅលើបណ្តាញសង្គម​ ខ្លួនដោយក្តីអាណិតចំពោះអ្នកនាងភិន សុដាលីស ថា​ “បងអើយបង .. ធ្វើល្អមកច្រើនហើយ គ្មានអ្នកមើលឃើញ គ្មានអ្នកមើលឃើញសោះ មិនតែប៉ុណ្ណោះ មានតាំងពីអ្នកប្រឌិតរឿងជាន់ពន្លិចទៀត ខ្ញុំឆ្ងល់ណាស់.. រឿងមិនល្អកន្លងវាហួសយូរហើយ ហេតុអ្វីបាននៅតែវាយតំលៃគាត់លើផ្លូវអវិជ្ជមានទៀត? តើពួកគាត់ថីបានឈ្នានីសគាត់ម៉េស ? មនុស្សខុស ចេះកែ មិនប្រាកដថាខុសមួយថ្ងៃ ខុសមួយជីវិតណា ? ហ្អើយ Status មួយនេះ សូមជំរាបដល់មាត់ចាប មាត់ព្រាប ទាំងឡាយផងដែរ ..មេត្តាទុកពេលទំនេររបស់អ្នក​ ទៅធ្វើអ្វីដែរមានប្រយោជន៍ ប្រសើរជាងយកពេល មិនល្អ ពីគេ” ។ លោកថាមិន”មែននិយាយកាពារអីទេ តែធម្មតា ប្អូនប្រុសមិនអាចទ្រាំឈរមើលបងស្រីរងទុក្ខឡើយ”៕ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print