សម្តេច​តេជោ​ ហ៊ុន​ សែន​ ប្រកាសឲ្យដៃគូសុំ​ចេញមកប្រកួតបន្ត កុំរត់ចោលទីលានប្រកួត

ចែករំលែក៖

ភ្នំពេញ​ ៖​ សម្តេច​តេជោ​ហ៊ុន​សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​មានប្រសាសន៍​ថា​ ថ្ងៃនេះដៃគូរប្រកួតដែលបានលេងភ្នាល់ជាមួយខ្ញុំ​ លេងខូចខ្លាំងណាស់​ គាត់វាយបាល់ធ្លាក់ទឹកគេមើលឃើញគ្រប់គ្នា​ គាត់បែរជាដាក់បាល់ថ្មីវាយបន្តដោយមិនខ្វល់ពីបាល់ពិន័យសោះ។​ សម្តេច​តេជោ​មានប្រសាសន៍​បែបនេះ​ នៅពេលថ្ងៃនេះសម្តេច​បានទៅវាយកូនគោ​ល​ ដើម្បីសុខភាពផង​ និង​ ការកំសាន្តចុងសប្តាហ៏​នេះផង។​

សម្តេច​តេជោ​បានលេីកឡេីងក្នុងនាមដៃគូប្រកួត​
ថា​ ពេលនេះគាត់កំពុងចូលបន្ទប់ទឹក​ ខ្ញុំរង់ចាំខាងក្រៅ​ ប៉ុន្តែសង្ស័យថាគាត់មិនព្រមចេញមកទេដឹង​ ឬគាត់ទម្លាយទ្វារត់ចេញទៅក្រៅតារាងបាត់ហើយ។​ តែទោះយ៉ាងណា​ ខ្ញុំត្រូវរង់ចាំគាត់រហូតផុតម៉ោងប្រកួតព្រោះគាត់ជាអ្នកបបួលខ្ញុំភ្នាល់ដោយសំដីក្អេងក្អាងទៀតផង។​

សម្តេច​តេជោ​ហ៊ុន​សែន​ ថែមទាំង​ប្រកាសថា​ សុំចេញមកប្រកួតបន្តណាអ្នកខ្លាំង​ កុំរត់ចោលទីលានប្រកួត៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print