រថយន្ដកាមរីបាឡែន ត្រូវបានរថយន្ដធុនធំបុកពេញទំហឹងបណ្ដាលឲ្យកៀបកៃកុងរថយន្ដរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ រថយន្ដកាមរីបាឡែនមួយគ្រឿង ត្រូវបានរថយន្ដធំមិនចាំស្លាកលេខបើកបុកពីមុខពេញទំហឹងបណ្ដាលឲ្យកៃកុងរថយន្ដកៀបក្នុងរថយន្ដរងរបួសធ្ងន់ម្នាក់ ចំណែកឯរថយន្ដបង្កបើករត់គេចបាត់ស្រមោល ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១១ និង១០យប់ ថ្ងៃសុក្រ ១១កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៥ ខែកុម្ភះ ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៣ នៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ថា ពេលកើតហេតុគេឃើញរថយន្ដកាមរីបាឡែនពណ៌ស្ករពាក់ស្លាកលេខភ្នំពេញ2U-2157 បើកដោយបុរសម្នាក់ក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿន ខណះពេលនោះក៏មានរថយន្ដធំមួយគ្រឿងអត់ចាំស្លាកលេខបានធ្វើដំណើរពីទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿនដូចគ្នា នៅពេលដែលដល់ចំនុចកើតហេតុក៏បានរេចង្កូតបុករថយន្ដកាមរីបាឡែនពីមុខពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ចំណែកឯកៃកុងកៀបជាប់និងរថយន្ដបណ្ដាលឲ្យរងរបួសធ្ងន់។

ក្រោយពេលកើតហេតុភ្លាមៗ រថយន្តបង្កបានបើកគេចខ្លួនបាត់ រួចហើយខាងកងពល711 បានមកជួយគាស់ទ្វារយកមនុស្សចេញពីរថយន្ដភ្លាមៗ បានត្រូវខាងរថយន្ដសង្គ្រោះបន្ទាន់យកទៅមន្ទីពេទ្យ ឯរថយន្ដសមត្ថកិច្ចមូលដ្ឋានបានធ្វើការវាស់វែងយកទៅរក្សាទុក រងចាំម្ចាស់រថយន្ដមកយកនៅពេលក្រោយ៕ដោយ៖ ភារ៉ា ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print