ភ្នំពេញ៖ បុរសម្នាក់បានឡើងលើដំបូលផ្ទះយកលួសចងអង្តែនទូរទស្សន៍ហើយបានប៉ះនិងខ្សែភ្លើងក៏ឆក់ធ្លាក់ពីលើដំបូលផ្ទះបណ្តាលអោយស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤ និង៤០នាទីល្ងាច ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៥ នៅភូមិសាមគី២ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។ ជនរងគ្រោះឈ្មោះគឹម រិទ្ធី អាយុ៤៩ឆ្នាំ មុខរបរធ្វើការនៅអង្គការជនពិការ ស្នាក់នៅកន្លែងកើតហេតុ ។
តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានឡើងលើដំបូលផ្ទះដើម្បីចងបង្គោលអង្តែនទូរទស្សន៍ដោយខ្សែលួសទៅចងខណៈនោះក៏បានប៉ះនិងខ្សែរភ្លើងដែលមានដាច់មុខដំណ ទើបធ្វើអោយឆក់ធ្លាក់ចុះមកក្រោមកំពស់ប្រហែល៥ម៉ែត្រ បណ្តាលអោយស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។
សាក្សីដដែលបានបន្តថា ដោយសាតែក្រុមគ្រួសារនៅមិនទាន់អស់ចិត្តក៏បានដឹងជនរងគ្រោះទៅមន្ទីរពេទ្យ លុះទៅដល់មន្ទីរពេទ្យលោកគ្រូពេទ្យបានបញ្ជាក់ថាជនរងគ្រោះបានស្លាប់បាត់ទៅហើយទើបនាំគ្នាដឹកមកផ្ទះវិញនិងរាយការណ៍ទៅសមត្ថកិច្ចចុះពិនិត្យជាក់ស្តែង។
ក្រោយពីសមត្ថកិច្ចជុំនាញបានពិនិត្យរួចក៏ប្រគល់សពអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕


...
ដោយ៖ សុខាសែនជ័យ