ភ្នំពេញ៖ កម្លាំងនគរបាល នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដឹកនាំដោយលោកឧត្តនសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី និងមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសសលាដំបូងរាជធានីភ្នំពេញបានបើកយុទ្ធនាការជាថ្មីម្តងទៀតចុះត្រួតពិនិត្យជនបរទេសអន្តោប្រវេសន៍ដែលចូលមកក្នុងប្រទេសកម្ពុជាដោយខុសច្បាប់ ភាគច្រើនជាជនជាតិវៀតណាម ។
យុទ្ធនាការថ្មីនេះបានធ្វើ ឡើងនៅវេលាម៉ោង៣រសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៥ នៅ ក្នុងភូមិដើមចាន់ សង្កាត់ ច្បារ អំពៅទី២ ខណ្ឌច្បារអំពៅ ។ ជាលទ្ធផលនៃការចុះត្រួតពិនិត្យជនបរទេសអន្តោប្រវេសន៍នេះសមត្ថកិច្ចឃាត់ខ្លួនជនជាតិវៀតណាមចំនួន១៤នាក់ស្រី៧នាក់បញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ។
បន្ទាប់ពីធ្វើការត្រួតពិនិត្យ ឈានដល់ការឃាតខ្លួនជនជាតិវៀតណាមចំនួន១៤នាក់ លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋាន ស៊ើបអង្កេតនិងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តប្រវេសន៍ បានប្រាប់ថាជនជាតិវៀត ណាមទាំង១៤នាក់នេះបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីធ្វើការសាកសួរនិងត្រួតពិនិត្យឯកសារ លិខិត ស្នាមផ្សេងៗ ពាក់ព័ន្ធ ករណី ចូលមកប្រទេសកម្ពុជា ។ បើរកឃើញថាគ្មានឯកសាគ្រប់គ្រាន់ស្របតាមច្បាប់អន្តប្រវេសន៍របស់កម្ពុជាទេនោះ សមត្ថកិច្ចនិងបំពេញបែបបទសុំគោលការណ៍ពីសម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួង មហា ផ្ទៃដើម្បីបណ្តេញចេញទៅប្រទេសដើមវិញ ។ មុននិងបំពេញបែបបទបណ្តេញពីប្រទេសកម្ពុជា កម្លាំងជំនាញនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក៍បានជូនដំណឹងទៅស្ថានទូតរបស់ប្រទេសនោះផងដែរដើម្បីអោយមកចូលរួមទទួលយកជនជាតិរបស់ខ្លួនត្រឡប់ទៅប្រទេសវិញ ។
ប្រសិនបើមន្ត្រីស្ថានទូត មិន ទទួលស្គាល់ជនជាតិរបស់ខ្លួនទរនោះក៍ប្រឈមមុខនិងការបណ្តេញចេញពីប្រទេសកម្ពុជាផងដែរ ព្រោះនេះជាការ អនុវត្តច្បាប់អន្តោប្រវេសន៍ ។ គ្រប់ពេលបំពេញបែបបទបណ្តេញចេញពីប្រទេស សមត្ថកិច្ចអន្តោប្រវេសន៍ប្រើពេលវេលាយ៉ាងហោចណាស់១សប្តាហ៍ដែរ ទើបធ្វើការបណ្តេញចេញ ហើយជនអន្តោប្រវេសន៍គ្រប់ជាតិសាសន៍ដែលត្រូវបានឃាត់ សមត្ថកិច្ចយើងបានប្រកាន់ ខ្ជាប់ តាមគោលការសិទ្ធ មនុស្ស គោរពសិទ្ធមនុស្ស ៕
ដោយ៖ សណ្តោស