ខេត្តកំពង់ចាម ៖ គួរបន្ទោសនរណា ឪពុកម្ដាយចិញ្ចឹមកូនចង់បានកូនដេីរតាមគន្លងធម៌ ប៉ុន្តែបែរកូនមានសតិមិនល្អបានប្តូរការគិតយកពូថៅលេីកដៃកាប់ឳពុកបង្កើតរបស់ខ្លួនបណ្តាលអោយរងរបួសធ្ងន់ហេីយត្រូវបានក្រុមគ្រួសារដឹកបន្តទៅព្យាបាល នៅមន្ទីពេទ្យកាលម៉ែតភ្នំពេញ។
កំលាំងអធិការនគរបាលស្រុកកងមាសដែលបានឃាត់ខ្លួនកូនប្រុសអកត្តញ្ញូម្នាក់ដែលបានលើកដៃកាប់ឳពុកបង្កើតរបស់ខ្លួនបណ្តាលអោយរងរបួសធ្ងន់អោយដឹងថា ហេតុការណ៍នេះកេីតឡេីងកាល ពីថ្ងៃទី១៥ ខែកុម្ភះ ឆ្នាំ២០១៩ វេលាម៉ោង ៧ នៅភូមិល្វាក្រោម ឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម។
នគរបាលថា ករណីហិង្សាដោយចេតនាខាងលើនេះបង្ក ដោយឈ្មោះ យ៉េន ចាន់ថា ភេទ ប្រុស អាយុ៣៥ឆ្នាំ បានយកពូថៅកាប់ទៅលើឈ្មោះ យ៉ង់ យ៉េន ភេទប្រុស អាយុ៦៨ឆ្នាំ ត្រូវជាឪពុកបង្កើត ខណៈពេលដែលឈ្មោះយ៉ង់ យ៉េនកំពុងអោនកាច់ចង្ក្រានហ្គាស់នៅចំណុចលើគ្រែ បណ្តាលអោយរងរបួសខាងក្រោយទងត្រជៀកទាំងសងខាងនិងចំក្បាលខាងក្រោយរបួសធ្ងន់ត្រូវបានក្រុមគ្រួសារដឹកទៅព្យាបាលនៅមន្ទីពេទ្យកាលម៉ែតភ្នំពេញ។
នគរបាលបានបញ្ជាក់សម្តីក្រុមគ្រួសារថាកូនប្រុសនេះ មានអារៈមិនប្រក្រតី ហើយត្រូវឪពុក របស់ខ្លួនចាប់អោយគ្រូស្រោចទឹក ទើបធ្វើអោយជនបង្ករនេះខឹងយកពូថៅលបកាប់ឳពុក៕
ដោយ ៖ វណ្ណៈ