ស្លាប់ និងរបួសធ្ងន់ ៣នាក់គ្រោះថ្នាក់ចរាចរណ៍បីករណី

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ថ្ងៃទី១៦.១៧ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ យ៉ាងហោចបុរសចំនួន ២នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗដ៍រន្ធត់ និងម្នាក់ទៀបានរបួសធ្ងន់ផងដែរ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ៣ករណីផ្សេងគ្នា។

ប្រភពព័ត៌មានពីផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកក្រគរបានឲ្យដឹងថា នៅវេលាម៉ោង៣ និង០៥នាទី រសៀលថ្ងៃសៅរ៍ ១២កើត ខែមាឃ ឆ្នាំច សំរឹទ្ធស័ក្តិ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចមុខវត្តពុទ្ធរង្សី ស្ថិតក្នុងភូមិពុទ្រ្ទាម ឃុំអូរសណ្ដាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយបុរសឈ្មោះ អ៊ុច ទុំ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មានទីលំនៅភូមិដួងជួរ ឃុំអូរសណ្ដាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ធ្វើដំណើរដោយម៉ូតូ ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៏ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1G 3749 ធ្វើចរាចរណ៍ក្នុងទិសដៅពីជើងឆ្ពោះទៅទិសខាងត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតខុសផ្លូវថ្នល់ជ្រុលបុកគល់ឈើ បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗ ដែលករណីនេះគេអះអាងបើកបរល្បឿនលឿនលើសកំណត់ ខណៈខ្លួនសេបគ្រឿងស្រវឹងជោគជាំ។

ប្រភពពីផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ឯនេះវិញបានឲ្យដឹងដែរថា នៅវេលាម៉ោង៩ និង៣០នាទី យប់ថ្ងៃដដែលនោះ នៅលើកំណាត់ផ្លូវថ្នល់ជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៨៤.១៨៥ ស្ថិតក្នុងភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុង.ខេត្តពោធិ៍សាត់ ក៍មានករណីគ្រោះថ្នាក់ចរាចរណ៍មួយផងដែរ ដោយបុរសម្នាក់ឈ្មោះ យ៉ែម សុីវ៉េន ភេទប្រុស អាយុ ២៤ឆ្នាំ ជាជនជាតិ ជាមន្រ្តីអគ្គិសនី មានទីលំនៅភូមិ.ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់ ធ្វើដំណើរដោយម៉ូតូ ១គ្រឿងម៉ាក សុីទ័រ ពណ៏ស ពាក់ស្លាកលេខ ខេមរៈភូមិន្ទ 1 7778 ក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច លុះមកដល់ចំណុចកើតហេតុបានបុកជាមួយរថយន្ត ១គ្រឿង(បើករត់គេចបាត់) បន្សល់នៅជនរងរបួសរលាត់ដៃជើង បែកក្បាល និងបាកជើងខាងស្ដាំ(ធ្ងន់)។

ដោយឡែក៖ ប្រភពពីផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកបាកានឯនេះវិញក៍បានឲ្យដឹងទៀតថា នៅវេលាម៉ោង១២ និង០៥នាទី ថ្ងៃត្រង់ ថ្ងៃអាទិត្យ ១៣កើត ខែមាឃ ឆ្នាំច សំរឹទ្ធស័ក្តិ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩
នៅលើកំណាត់ផ្លូវថ្នល់ជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ២០៤.២០៥ ស្ថិតក្នុងភូមិស្នាយទោល ឃុំត្រពាំងជង ស្រុកបាកាន មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងផងដែរ ដោយអ្នកបើកបររថយន្តម៉ាក សាំយ៉ុង ពណ៏ស ពាក់ស្លាកលេខ ភ្នំពេញ 2J 8835 ឈ្មោះ ឆាយ មិនា ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិថ្លុកដង្កោ ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់(រត់គេច) ធ្វើចរាចរណ៍ក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត លុះមកដល់ចំណុចកើតហេតុបានបុកអ្នកជិះម៉ូតូ ១គ្រឿងម៉ាក ហុងដាឌ្រីម សេរីចាស់ ពណ៏ព្រីងទុំ ឈ្មោះ វាំង សំណាង ភេទប្រុស អាយុ ៦៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.ឃុំបឹងខ្នារស្រុកបាកាន ខេត្តពោធិ៍សាត់ ដែលកំពុងជិះឆ្លងផ្លូវពេញទំហឹង បណ្ដាលឲ្យស្លាប់ភ្លាមៗយ៉ាងរន្ធត់តែម្ដង។

ប្រភពព័ត៌មានគ្រោះថ្នាក់ចរាចរណ៍ទាំងបីករណីខាងលើបញ្ជាក់បន្ថែមទៀតថា រយៈពេលត្រឹមតែថ្ងៃធ្វើឲ្យមានមនុស្សស្លាប់ដល់ទៅ ២នាក់ និងរងរបួសធ្ងន់ម្នាក់ និងខូចខាតទ្រព្យសម្បត្តិមធ្យោបាយធ្វើដំណើរផងដែរ ហើយករណីនេះសមត្តកិច្ចជំនាញកំពុងបន្តនីតិវិធីយ៉ាងយកចិត្តទុកដាក់នៅឡើយ៕ បុឹម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print