ភ្នំពេញ៖ ដំណឹងស្នេហ៍ត្រីកោណរវាងតារាសម្តែង សាឡាត់ ស្រីឡាង ភរិយាដើម និងថៅកែផលិតកម្ម បានធ្វើឲ្យមានការចាប់អារម្មណ៍ ខ្លាំងពីមហាជន។ ទោះជាយ៉ាងណាកម្តៅរឿងរ៉ាវស្នេហាត្រីកោណនេះចាប់ផ្តើមបន្ថយកម្ពៅមកវិញជាបណ្តើរៗហើយ។
ម្ចាស់គណនីយហ្វេសប៊ុក ឈ្មោះ Panhchaka June ដែលគេស្គាល់ថាជាគណនីយរបស់អតីតភរិយាផលិតកម្ម LD Picture banបានបន្តបង្ហោះសារចោទប្រកាន់ថា តារាសម្ដែង សាឡាត់ ស្រីឡាង មានស្នេហាលួចលាក់នឹងលោក លៀក លីដា ដែលជាអតីតប្តីរបស់ខ្លួន។ ក្រោយបង្ហោះសារដោយបញ្ចេញឈ្មោះចំៗបានធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំង ដែលក្រោយមក តារាសម្តែងសាឡាត់ ស្រីឡាងបានដាក់ពាក្យបណ្តឹង និងទារសងជំងឺចិត្តពីស្រ្តីរូបនេះ ចំនួន១០ម៉ឺនដុល្លារ។កញ្ញា សាឡាត់ ស្រីឡាង បានសរសេរថា ៖ “តាមពិតបើតាមចរិតរបស់ខ្ញុំ គឺខ្ញុំត្រូវតបតតាំងពីដំបូងម្ល៉េះ។ តែក្រោយពីពិភាក្សាគ្នាជាមួយបងគឹមសួរ ធ្វើឲ្យខ្ញុំគិតយល់ថា ការតបតមិនមែនជាដំណោះស្រាយមួយដ៏ល្អទេ ដោយសារតែអ្នកដែលចូលរួមវិភាគនិងកាត់ក្ដីទាំងនោះមិនមែនជាតុលាការដ៏សុក្រឹតនោះទេ តែវាប្រៀបដូចជាយកកេរ្តិ៍ខ្មាស់របស់ខ្លួនឯងមកដាក់តាំងបង្ហាញជាសាធារណៈដើម្បីឲ្យប្រជាជនបានឃើញតែប៉ុណ្ណោះ។ ដូចនេះខ្ញុំសូមពឹងផ្អែកលើផ្នែកច្បាប់ដើម្បីជួយរកដំណោះស្រាយមួយដ៏ល្អសម្រាប់ពួកយើង។ ខ្ញុំនឹងពិចារណាដកពាក្យបណ្ដឹងនេះវិញនៅពេលដែលបងឈប់បន្តបំភ្លៃបរិហារកេរ្តិ៍ខ្ញុំដោយមិនមានភស្តុតាងជាក់លាក់បែបនេះទៀត។ នេះមិនមែនជាការព្រមានទេ តែវាជាវិធីដ៏ល្អមួយដើម្បីរកផ្លូវចេញមួយដ៏សន្តិវិធី។ ភ្លើងកំពុងតែឆាបឆេះ សូមឈប់បន្តចាក់សាំងលើភ្លើងទៀតទៅ ។សូមឈប់បន្តរំខានជីវិតរស់នៅ និងជីវិតសិល្បរបស់ខ្ញុំតទៀតទៅ”។ លើសពីនេះ កញ្ញា សាឡាត់ ស្រីឡាង ទាមទារឲ្យស្រ្តីដដែលខាងលើ លុបរាល់ការផុសទាំងឡាយណាដែលបានប៉ះពាល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្រីឡាង ព្រមទាំងធ្វើការសុំទោសជាសាធារណៈផងដែរ។
មិនស្ងប់ស្ងាត់ នឹងការគំរាមប្តឹងឡើងតុលាការ នោះទេថែមទាំងបន្ថែមកម្តៅឲ្យរឿងរ៉ាវនេះកាន់តែពុះកញ្ជ្រោលជាមួយនឹងការទម្លាយរូបថត និងរឿងវ៉ាវមួយចំនួននៅពីក្រោយ។ អតីតភរិយាកល៏បានបញ្ចេញសារហួសចិត្តនឹងរឿងនេះដោយនាងលើកឡើងថាយកទាំងលុយឡាន ផ្ទះយកទាំងប្តីពី នាងហើយពេលនេះចង់ប្តឹងទារនាង១០ម៉ឺនដុល្លារអាមេរិកទៀត ឬចង់ឲ្យរឿងសាហាយស្មន់ ត្រូវបានគេចងចាំមិនភ្លេចច? អតីតភរិយាថែមទាំងបញ្ជាក់ទៀតថានាងសុខចិត្តធ្វើការផ្សាយបន្តផ្ទាល់នូវរូបភាពធ្វើអត្តឃាតដោយចងក សម្លាប់ខ្លួនប្រសិនបើនាងត្រូវបានគេកាត់ក្តីឲ្យចាញ់ សាឡាត់ ស្រីឡាង លើបណ្តឹងមួយនេះ។
ងាកទៅចាប់អារម្មណ៍លោកលោក លៀក លីដា វិញ មិនបានបញ្ចេញសារប្រតិកម្មខ្លាំងទៅកាន់អតីតភរិយានោះទេ ។ លោកគ្រាន់តែបញ្ចេញសារ ជាមួយនឹងរូបថតកូនស្រីមួយសន្លឹកថា“ក្រោមក្រសែភ្នែកមហាជន ដែលមើលមកឪពុកម្នាក់កំពុងតែដឹកដៃកូនស្រីដើទិញសម្លៀកបំពាក់សាលាដើម្បីអោយនាងសប្បាយចិត្ត ដែលក្រសែភ្នែកពួកគាត់ហាក់បានវិនិច្ឆ័យថាឪពុកម្នាក់នោះជាមនុស្សអាក្រក់ ទាំងពួកគាត់មិនដឹងរឿងច្បាស់រឺក៏ប្រើពេលដើម្បីត្រិះរិះពិចារណាអោយបានត្រឹមត្រូវ មានអ្នកខ្លះនិយាយដាក់នាងថាកុំអោយខូចដូចឪ។ លោកបន្តថា ទោះបីក្នុងពេលនេះនាងនៅតូចមិនទាន់យល់ពីបញ្ហាបច្ចុប្បន្ននេះក្តី តែក្នុងនាមលោកជាឪពុកម្នាក់ ហាក់មានការឈឺចាប់ព្រោះតែ ដឹកដៃកូនស្រីក្នុងបរិយាកាស មិនល្អនាពេលនេះ។ ថ្វីថ្បិតចំណងជាគូបានបែកបាក់ហើយក្លាយជាអតីត តែឋានៈ និង សិទ្ធិជាឪពុកម្តាយកូនយើងមានជានិរន្តន៍ ដូច្នេះយើងនៅមានកាតព្វកិច្ចរួមគឺ ផ្តល់អនាគតដ៏ល្អដល់កូន។ តែយ៉ាងណាក៏អគុណដល់ម្តាយកូនដែលព្រមបញ្ចប់រឿងនេះដើម្បីកូន”៕ ប្រាថ្នា
![](http://nkdnews.com/wp-content/uploads/2019/02/D1B9E332-403A-491C-B664-D5C440E7FFB1-1920x768.jpeg)
ថមថយកម្តៅ រឿងអតីតប្រពន្ធថៅកែផលិតកម្មបើកសារវាយប្រហា សាឡាត់ ស្រីឡាង
...