នាយពាក់មី បញ្ចេញស្នាដៃអប់រំខ្លាំងនិងទម្លាយរឿងពិតនៃវីដេអូខ្ញុង និងហេង ចន្ថា (មានវីដេអូ)

ចែករំលែក៖

https://www.youtube.com/watch?v=LiWw9nmYjqw

ភ្នំពេញ៖ ប៉ុន្មានថ្ងៃមុននេះវីដេអូខ្លីៗរបស់តារាសម្តែង និងកំប្លែង ខ្ញុង និងកញ្ញា ហេង ចន្ថាបានធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ខ្លាំង។ ចាប់អារម្មណ៍ព្រោះតែវីដេអូនេះរៀបរាប់អំពីរឿងរ៉ាវដ៏ចម្រូងចម្រាស់នៃវិបត្តិគ្រួសារ ព្រោះប្តីមានស្រីក្រៅផ្ទះ។
​ប្រធានបទនៃការលួចមានស្រីញីខាងក្រៅរបស់ប្តីកំពូលល្បិច នៅតែជាចំណាប់អារម្មណ៍របស់មហាជន ពិសេសក្រោយពេលសង្គមកាន់តែវិវឌ្ឍន៍ឈានឡើង និងក្រោយពេលមនុស្សកាន់តែមានគំនិតស្វែងរកការសប្បាយប្លែកៗ និងទំនោរទៅលើសម្ភារៈនិយមកាន់តែខ្លាំង។ វីដេអូជាងមួយនាទីរបស់នាងខ្ញុងដែលរៀបរាប់អំពីទុក្ខវេទនាផ្លូវចិត្ត ផ្លូវកាយ និងផ្លូវសេដ្ឋកិច្ចរបស់ប្រពន្ធដើម ត្រូវប្តីកំពូលល្បិចលួចលាក់និងទំនុកបម្រុង ស្រីខាងក្រៅ បានចាក់ចំណុចរសើបរហូតមានការយល់ច្រឡំថាជារឿងពិតរបស់តារាកំប្លែងខ្ញុង។ មិនបានប៉ុន្មានផង អតីតកញ្ញាឯកកម្ពុជាឆ្នាំ២០១៧កញ្ញា ហេង ចន្ថា ត្រូវបានបញ្ចេញដើម្បីតបតទៅនឹងការរិះគន់វាយប្រហារដោយពាក្យសម្តីធ្ងន់មកលើប្រពន្ធចុង ឬស្រីកំណាន់។ ហេង ចន្ថា បានលើកឡើងថា នាងមិនទទួលយកពាក្យជេប្រមាថ និចោទប្រកាន់ខណៈដែលនាងក៏ជានារីដែលរងគ្រោះព្រោះចាញ់ពាក្យលួងលោមរបស់បុរសសម្តីផ្អែម និងកុហកបោកបញ្ឆោត រហូតបង់ទាំងចិត្ត និងខ្លួនប្រាណ។
​ចំណងស្នេហ៍ត្រីកោណដែលកំពុងធ្វើឲ្យមានការខ្វែងគំនិតគ្នាខ្លាំងក្នុងចង្កោមមហាជននេះ ក៏ត្រូវបានលាតត្រដាងបង្ហាញក្រោយពីតារាកំប្លែង នាយ ពែកមី និង បានបញ្ចេញវីដេអូសារលាតត្រដាងអំពីកំហុស និងផ្ញើសារសុំទោសទៅកាន់ភរិយា និងស្រីកំណាន់។
​គួរបញ្ជាក់ដែរថាភាពយន្តមនោសញ្ចេតនាស៊ីជម្រៅ ពោរពេញដោយខ្លឹមសារអប់រំខ្លាំងរឿង “លោកប្តី” ជាភាពយន្តថ្មីដែលត្រូវបានដឹកនាំសម្តែង ដោយតារាកំប្លែងនាយពែកមី ។ តារារូបនេះបានលើកយកបញ្ហាសង្គមពិតដែលកំពុងប្រឈមរឿងស្នេហាត្រីកោណ និងជ្រុងជាច្រើនដែលគ្រួសារនៃសង្គមបច្ចុប្បន្នមកចោទ និងដោះស្រាយ។ ភាពយន្តនេះនឹងត្រូវលើកយកមកចាក់បញ្ចាំងជាផ្លូវការនៅគ្រប់រោងភាពយន្តទំនើបចាប់ពីថ្ងៃទី០៧ខែមីនាឆ្នាំ២០១៩នេះតទៅ៕

វឌ្ឍា

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print