រថយន្តហ៊ីយ៉ាន់ដាយបើកបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យរងការខូចខាតអស់៥កង់

ចែករំលែក៖

ភ្នំពេញ​៖​ របាំងថ្មពុះចែកទ្រូងផ្លូវចំនួន៥កង់ត្រូវបានរងការខូចខាតដោយសារតែរថយន្តហុីយ៉ាន់ដាយមួយគ្រឿងបេីកបុកកាលពីវេលាម៉ោង១២និង២០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៨​ ខែកុម្ភះឆ្នាំ២០១៩​ នៅចំណុចមុខវត្តស្ទឹងមានជ័យ​ តាមបណ្តោយផ្លូវ២១៧​ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ខណ្ឌមានជ័យ។

​ តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកហ៊ីយ៉ាន់ដាយ​ដឹកទំនិញ

ពណ៍ស​ ពាក់ស្លាកលេខភ្នំពេញ3D 2861 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ២១៧ក្នុងទិសដៅពីកេីតទៅលិចខណៈមកដល់ចំណុចកេីតហេតុស្រាប់តែរេចង្កូតទៅបុកនិងរបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលអោយរងការខូចខាតអស់ចំនួន៥កង់។
​ ក្រោយពេលកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកេីតហេតុយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោករាជធានីភ្នំពេញរងចាំដោះស្រាយតាមច្បាប់៕សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print