ភ្នំពេញ ៖ បុរសម្នាក់បេីករថយន្តសណ្ដោ ងដឹកទំនិញបានរេចង្កូតទៅបុក របាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរងការខូចខាតទាំង រថយន្តនិងរបាំងថ្មយ៉ាងដំណំ តែសំណាងល្អមិនបណ្ដាលឲ្យ នរណាម្នាក់រងរបួសនោះទេ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្ អើលឡើងកាលពីវេលាម៉ោងជាង ១២យប់រំលងអាធ្រាត្រឈានចូល ថ្ងៃទី១៨ ខែកុម្ភះ ឆ្នាំ២០១៩ ទីតាំងស្ថិតនៅតាមបណ្ដោយផ្ លូវព្រះមុន្នីរ៉េត ចំណុចមុខវត្តស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមា នជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើ តហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្ត ម៉ាក HYUNDAI ធុនធំប្រភេទសណ្ដោងភ្ លៅ៤មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3D- 2861បេីកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវព្ រះមុន្នីរ៉េតក្នុងទិសដៅលិ ចទៅកេីត លុះមកដល់ចំណុចកើតហេតុមុ ខវត្តស្ទឹងមានជ័យស្រាប់តែ រថយន្តខាងលើបានរេចង្កូត មកឆ្វេងដៃ ក៏ជ្រុលទៅបុករបាំងថ្មពុះ ចែកទ្រូងផ្លូវបណ្ដាលឲ្យ រងការខូចខាតចំនួន៥ផ្ទាំង ចំណែកឯរថយន្តវិញរងការខូ ចខាតដាច់កង់ជំហៀងផ្នែកខាង ឆ្វេងទៅមុខលែងរួច។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋា នបានចុះមកដល់រួចធ្វេីការទាក់ ទងទៅសមត្ថកិច្ចជំនាញដេីម្បីឲ្ យចុះមកធ្វើការវាស់វែងយករថយន្ តបង្កទៅរក្សាទុកនៅការិយាល័យចរា ចរណ៍ផ្លូវគោករាជធានីភ្នំពេញដេី ម្បីរងចាំដោះស្រាយគ្នាទៅតាមផ្ លូវច្បាប់នៅពេលក្រោយ ៕ ដោយ៖ ភារ៉ា ដង្កោ