នគរបាល​ស្រុកមេមត់ឃាត់ខ្លួន​ជនសង្ស័យទទួលផលចោរកម្មរថយន្ត២នាក់ ដកហូត​រថយន្ត​២គ្រឿង

ចែករំលែក៖

ខេត្ត​ត្បូងឃ្មុំ​ ៖​ កម្លាំងនគរបាលយុត្តិធម៌ នៃអធិការដ្ឋានគរបាលស្រុកមេមត់ សហការជាមួយកម្លាំង​នគរបាលការិយាល័យព្រហ្មទ័ណ្ឌខេត្តត្បូងឃ្មុំបានស្រាវ​ជ្រាវឈានដល់ចាប់ឃាត់ខ្លួន​ជន​ សង្ស័យជាបន្ត​បន្ទាប់​ ករណី​ទទួល​ផលចោរកម្ម​ (រថយន្ត​)​ ០២នាក់​ កាលពី​ថ្ងៃ​ទី​១៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​ និងដកហូតរថយន្ត​២គ្រឿង​ បាន​រៀបចំ​ឯក សារ​បញ្ជូន​ទៅស្នងការដ្ឋាន​នគរ​ បាល​ខេត្តត្បូងឃ្មុំ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ ។

ប្រតិបត្តិការ​នេះដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប្រាក់ ប៊ុនណុន ស្នងការរងទទួលផែនព្រហ្មទ័ណ្ឌ​ ខណៈ​កម្លាំងនគរបាលយុត្តិធម៌ នៃអធិការ​ដ្ឋានគរបាលស្រុកមេមត់ សហការជាមួយកម្លាំងនគរបាលការិយាល័យព្រហ្មទ័ណ្ឌខេត្តត្បូងឃ្មុំ ដែល​ ចុះកិច្ចប្រតិបត្តិការស្រាវជ្រាវករណី​បាត់រថយន្តបាន​ទទួលលទ្ធផល​ចោរកម្ម​។

លោកឧត្តមសេនីយ៍ត្រី ប្រាក់ ប៊ុនណុន អោយដឹងថា​ ជនសង្ស័យ​ដែលត្រូវឃា​ត់ខ្លួន​ឈ្មោះ​ រ៉ា​ ឌី​ឡា​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ នៅ​ភូមិ​គគី​ ឃុំ​គគី​ ស្រុក​មេមត់​ ខេត្ត​ត្បូងឃ្មុំ​។​ រឹបអូស​រថយន្ត​ RX300​ ពណ៌​ស​ ១​គ្រឿង​ ។ លោកបន្តថា​បន្ទាប់មកទៀត​ សមត្ថកិច្ច​យើងបានបន្ត​ចាប់ខ្លួន​ជនសង្ស័យម្នាក់ទៀត​ឈ្មោះ ជុំ​ លី​ម​សុង​ ហៅ​ហ្គោ​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ កំណើត​ភូមិ​អូរ​លាវ​ ឃុំ​ផ្ទះ​កណ្តាល​ ស្រុក​ស្រី​សន្ធរ​ ខេត្តកំពង់ចាម​ បច្ចុប្បន្ន​រស់នៅ​ភូមិ​ផ្សារ​ចាស់​ ឃុំ​មេមត់​ ស្រុក​មេមត់​ ខេត្ត​ត្បូងឃ្មុំ​ ។ រឹបអូស​រថយន្ត​បាឡែន១គ្រឿង ពណ៌ស ។

​បច្ចុប្បន្ន​ជនល្មើស​ទាំង​ពីរនាក់​ ព្រមទាំង​វត្ថុ​តាង​រថយន្ត​ ០២ គ្រឿង​ បាន​រៀបចំ​ឯកសារ​បញ្ជូន​ទៅស្នងការដ្ឋាន​នគរ បាល​ខេត្តត្បូងឃ្មុំ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ ៕​ ដោយ ​៖ វណ្ណៈ

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print