ចោរលួចដ៏សកម្មម្នាក់ត្រូវបាននគរបាលស្រុកបាភ្នំធ្វើការឃាត់ខ្លួន អ្នកទទួលផលចោរកម្មនគរបាលកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ

ចែករំលែក៖

ខេត្តព្រៃវែង ៖ ជនសង្ស័យជាចោរលួចយ៉ាងសកម្មម្នាក់ បានត្រូវនគរបាលស្រុកបាភ្នំធ្វើការឃាត់ខ្លួន បន្ទាប់ពីទទួលបានព័ត៌មានពីម្ចាស់បាត់របស់ថា បានឃាត់ខ្លួនជនសង្ស័យដែលលួចទូរស័ព្ទ និងលួចចិញ្ចៀន របស់ខ្លួនកាលពីកន្លះខែមុនមកម្លេះ ទើបកម្លាំងអធិការស្រុកបាភ្នំសហការជាមួយកម្លាំងប៉ុស្តិរដ្ឋបាលជើងភ្នំទៅយកជនសង្ស័យមកសួរនាំ៕

ហេតុការណ៍ឃាត់ខ្លួនបានកើតឡើងនៅយប់ថ្ងៃទី១៧ ខែកុម្ភះ  ឆ្នាំ២០១៩ នៅចំណុចភូមិមាត់ព្រៃ ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង៕

ជនសង្ស័យមានឈ្មោះ បឿន សូនី ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិមាត់ព្រៃ ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង។ រីឯជនរងគ្រោះមានឈ្មោះរ៉ាត់ ភារិន ភេទស្រី អាយុ៣០ឆ្នាំ មានទីលំនៅជាមួយជនសង្ស័យ។

នគរបាលប៉ុស្តិរដ្ឋបាលជើងភ្នំបានអោយដឹងថា៖ បន្ទាប់ពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពថានៅព្រឹកថ្ងៃទី២១ ខែមករា  ឆ្នាំ២០១៩ខ្លួនពិតជាបានលួចទូរស័ព្ទ និងលួចចិញ្ចៀន  ពិតប្រាកដមែន ហើយខ្លួនបានយកចិញ្ចៀន  ទៅលក់នៅផ្ទះវេរលុយ ប៉ុល មីនា នៅផ្សារឈើកាច់បានប្រាក់730$  ទាំងតក់ក្រហល់រួចឡើងជិះម៉ូតូឌុប ដល់ផ្សារកំពង់សឹង បន្តរជិះរថយន្តឈ្មួលដល់ខេត្តកំពង់ស្ពឺ និងខេត្តកំពង់សោម  ពេលចាយអស់លុយខ្លួន បានវិលត្រឡប់មកផ្ទះវិញ ដើម្បីមានបំណងមកលួចយកទ្រព្យសម្បត្តិទៀត ៕

បើតាមជនរងគ្រោះឈ្មោះ រ៉ាត់ ភារិន ភេទស្រី អាយុ៣០ឆ្នាំ បានអោយដឹងថា នៅល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ ខ្លួននិងប្តីបានឡើងទៅលើផ្ទះក្នុងគោលបំណងយកចិញ្ចៀន ពាក់ទៅកម្មពិធីឡើងផ្ទះរបស់បងប្អូននៅភូមិត្រពាំងស្រឡាតែទៅរកកន្លែងដែលទុកចិញ្ចៀន  បែរជាអតឃើញ ទើបឆោរឡោរសួរអ្នកជិតខាងទើបដឹងថា ជនសង្ស័យឈ្មោះ បឿន សូនី ភេទប្រុស អាយុ១៩ឆ្នាំ ជាអ្នកឡើងលួច  ទើបនាំគ្នាដើររករហូតដល់យប់ថ្ងៃទី១៧ ខែកុម្ភះ ឆ្នាំ២០១៩ ប្រទះឃើញជនសង្ស័យក៏ ឃាត់ខ្លួនប្រគល់អោយសមត្ថកិច្ចតែម្តង។

ប្រភពព័ត៌មានពីនគរបាលស្រុកបាភ្នំបានលួចបង្ហើបអោយដឹងថា ជនរងគ្រោះ បានសម្របសម្រួលជាមួយផ្ទះវេរលុយ ប៉ុល មីនា ម្ចាស់ទិញចិញ្ចៀន ពីជនសង្ស័យដែរ តែសម្របសម្រួលមិនត្រូវគ្នា  ទើបសមត្ថកិច្ចសម្រេចកសាងសំណុំរឿងជនសង្ស័យ និងអ្នកដែលទទួលផលចោរកម្មបញ្ជូន ទៅតុលាការ ចាត់ការបន្តរតាមនីតិវិធីច្បាប់៕

...

ដោយ៖ ឆ ដា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print