ប៉ងសម្លាប់ខ្លួន រត់ចូលម៉ូតូនិងរថយន្តចំនួនពីរលើក តែមិនស្លាប់

ចែករំលែក៖

ភ្នំពេញ ៖​ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗដោយសាររត់ចូលរថយន្ត ខណៈកំពុងបេីកបរតាមដងផ្លូវ​ កាលពីវេលាម៉ោង១រំលងអាធ្រាត្រ​ ឈានចូលថ្ងៃទី១៩ខែកុម្ភះឆ្នាំ២០១៩​នៅចំណុចមុខសីធីក្លឹប​ តាមបណ្តោយផ្លូវលេខ២១៧​ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១​ ខណ្ឌមានជ័យ។
​      តាមសាក្សីនៅកន្លែងកេីតហេតុបានអោយដឹងថា​ បុរសខាងលេីសង្ស័យមានវិបត្តិផ្លូវចិត្តព្រោះកន្លងមកធ្លាប់រត់ចូលម៉ូតូម្តងរួចមកហេីយតែមិនរងរបួសធ្ងន់លុះមកដល់យប់កេីតហេតុទេីបមករត់ចូលរថយន្តម៉ាកvisto ពណ៍​ខៀវ​ ពាក់ស្លាកលេខភ្នំពេញ2AG 5716​  ខណះកំពុងបេីកបរតាមបណ្តោយផ្លូវលេខ២១៧ក្នុងទិសដៅពីកេីតទៅលិចបណ្តាលអោយរងរបួសធ្ងន់។
​ ក្រោយកេីតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗចំណែករថយន្តត្រូវបានសមត្ថកិច្ចយកទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ ៕ សុខាសែនជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print