គួរឲ្យសង្វេគណាស់!! បុរសម្នាក់ជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្តបុកស្លាប់ភ្លាមៗ

ចែករំលែក៖

    ភ្នំពេញ ៖ សាច់ញាតិកូនចៅយំសោកគួរឲ្យសង្វេគ ខណះបុរសម្នាក់ជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្តកូរ៉ូឡាបុកប៉ើងជាច្រើនម៉ែត្រ បណ្ដាលឲ្យបោកក្បាលនិងថ្នល់ស្លាប់មួយរំពេច ។
     ករណីគ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង១២ និង៣០នាទីរំលងអធ្រាត ឈានចូលថ្ងៃអង្គារ ១៥កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។
    សពជនរងគ្រោះមានឈ្មោះ វិសាល អាយុជាង៤០ឆ្នាំស្នាក់នៅម្ដុំកន្លែងកើតហេតុខាងលើ។
     យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូម៉ាកឌ្រីមសង់០១៣ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BQ -2478 ជិះឆ្លងផ្លូវពីលិចទៅកើត ខណះពេលមានរថយន្តមួយគ្រឿងម៉ាកកូរ៉ឡា ពណ៌ទឹកដោះគោ ពាក់ស្លាកលេខភ្នំពេញ2AA-9573 ធ្វើដំណើរពីជើងទៅត្បូងក្នុងល្បឿនលឿន បានបុកម៉ូតូខាងលើពេញទំហឹងប៉ើងជាច្រើនម៉ែត្របណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនិងកន្លែង ។ ភ្លាមៗនោះដែរម្ចាស់រថយន្តមិនអាចបើកទៅមុខបាន ក៏ទុករថយន្តចោលរត់គេចខ្លួនបាត់។
    ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅជំនាញមកធ្វើការវាស់វែងស្ទួចរថយន្តបង្ក និងម៉ូតូរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំឲ្យម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់។ ដោយឡែកសពរងគ្រោះក្រោយពីធ្វើកំណត់ហេតុរួចសមត្ថកិច្ចប្រគល់សាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ៖ ភារ៉ា ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print