នាយទាហានជើងទឹកម្នាក់បើករថយន្តទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវលាន់ដូចរន្ទះបណ្តាលស្លាប់ ខណៈមិនបានពាក់ខ្សែក្រវ៉ាត់ការពារខ្លួន

ចែករំលែក៖

ភ្នំពេញ៖  បុរសជាមន្ត្រីយោធាម្នាក់បានបោកក្បាលនិងកញ្ចក់រថយន្តនិងបោកផ្ទប់និងដៃចង្កូតបណ្តាលអោយស្លាប់នៅនិងកន្លែងយ៉ាងអាណោចអាធម៌ បន្ទាប់ពីបានបើករថយន្តមួយគ្រឿងមិនពាក់ខ្សែក្រវ៉ាត់ជ្រុលទៅបុកក្បាលនាគពុះចែកទ្រូវផ្លូវពេញទំហឹង កាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅចំណុចមុខឃ្លាំងសាំងសូគីមុិច តាមបណ្តោយផ្លូវជាតិលេខ៥អា ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។

ជនរងគ្រោះ(ស្លាប់)មានឈ្មោះចេង ដារ៉ាឌី ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរ យោធា ឋានន្តរសក្តិ វរនាវីទោ អត្តលេខ 091111 បញ្ជាការដ្ឋានកងទ័ពជើងទឹក អគ្គបញ្ជាការ មានស្រុកកំណើត ភូមិអូរស្លែង ឃុំដំណាក់កន្ទួត ស្រុកកំពង់ត្រាច ខេត្តកំពត។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញជនរងគ្រោះបើករថយន្តមួយគ្រឿងម៉ាកIZUZUពណ៌ខ្មៅពាក់ស្លាកលេខព្រះសុីហនុ2A-8000ធ្វើដំណើរទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងដៃជ្រុលបុកក្បាលនាគពុះចែកទ្រូវផ្លូវលាន់ដូចរន្ទះដោយជនរងគ្រោះមិនបានពាក់ខ្សែរក្រវ៉ាត់ បណ្តាលបោកក្បាលនិងកញ្ចក់រថយន្តនិងដៃចង្កូតស្លាប់នៅនិងកន្លែងយ៉ាងអាណោចអាធម៌។ចំណែកក្បាលនាគវៀចអស់មួយកង់និងខូចខាតតិចតូច។រីឯរថយន្តខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកបានទំនាក់ទំនងទៅសមត្ថកិច្ខជំនាញចុះមកធ្វើការវាស់វែងយកតថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។ដោយសពជនរងគ្រោះសមត្ដកិច្ចជំនាញធ្វើកោសល្យវិច្ច័យរួចប្រគល់ជូនសាច់ញាត្តិយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕

...

ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print