ខ្ចីម៉ូតូសណ្ដោងរឺម៉កគេទៅទិញបាយ បាត់រហូតស្រាប់តែឃើញដឹកឈើលក់នគរបាលក្របួចដាក់ទ្រុង

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ នគរបាលជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ប៉ុស្តិ៍រដ្ឋបាលផ្ទះព្រៃ សហការចុះអនុវត្តន៍បណ្ដឹងករណីឆបោកបានឃាត់ខ្លួនបុរសសង្ស័យ នៅគ្រាដែលបុរសរូបនេះកំពុងបើកម៉ូតូសណ្ដោងរឺម៉កដឹកឈើដើរលក់។

ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីឆបោកខាងលើនេះ បានអនុវត្តន៍ឡើងនៅវេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ ថ្ងៃច័ន្ទ ១៤កើត ខែមាឃ ឆ្នាំច សំរឹទ្ធស័ក្តិ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវថ្នល់ក្រាលកៅស៊ូ ស្ថិតក្នុងភូមិចំការចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុង.ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីកម្លាំងចុះបត្តិ្របត្តិការបង្ហើបថា ជនសង្ស័យត្រូវឃាត់ខ្លួនឈ្មោះ ឆយ ជាតិ ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ រស់នៅភូមិថ្នល់បំបែក សង្កាត់រលាប ក្រុង.ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានខាងលើបន្តថា ការឃាត់ខ្លួនជនសង្ដ័យរូបនេះ គឺជាការអនុវត្តពាក្យបណ្ដឹងរបស់ឈ្មោះ ឈួន រិទ្ធី ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មានទីលំនៅភូមិ.ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្នុងពាក្យបណ្ដឹង(ឈួន រិទ្ធី)បានរាបរប់ថា កាលពីវេលាម៉ោង១២ និង០០នាទីថ្ងៃត្រង់ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងមកថ្មីៗនេះ ជនសង្ស័យឈ្មោះ(ឆយ ជាតិ) បានខ្ចីម៉ូតូសណ្ដោរឺុម៉ករបស់ខ្លួនថា ទៅទិញបាយហូបមួយភ្លែត ក៍បាត់រហូតទើបសម្រេចដាក់ពាក្យបណ្ដឹងតែម្ដង ស្រាប់តែនៅម៉ោងថ្ងៃខាងលើឃើញបើកម៉ូតូសណ្ដោងរឺុម៉កដឹកឈើដើរលក់យ៉ាងរំភើយ។

ប្រភពដដែលបន្តទៀតថា ជនសង្ស័យឈ្មោះ ឆយ ជាតិ រួមទាំងវត្ថុតាងម៉ូតូសណ្ដោងរឺុម៉ក និងឈើប្រភេទប្រណិត(ធ្នង់ និងផ្សេងៗ) យកមកបន្តនីតិវិធី នៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីបញ្ជូនទៅចាត់ចែងបន្តនៅការិល័យជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់៕ បឹុម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print