ស្ថានភាពនយោបាយនៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា កំពុងតានតឹងដោយមានការលូកដៃពីបណ្តាប្រទេសលោកខាងលិច គាំទ្រ មេបក្សប្រឆាំងដែលតាំងខ្លួនជាប្រធានាធិបតី ។ ទាំងនោះហើយបានជាវេណេហ្ស៊ុយអេឡា មិនគាំទ្រដល់ដំណើរទស្សនកិច្ចរបស់តំណាងរាស្ត្រអឺរ៉ុប ។
ពេលថ្មីៗនេះ មន្ត្រីវេណេហ្ស៊ុយអេឡា បានសម្រេចបណ្តេញតំណាងរាស្ត្រ អឺរ៉ុប ៥នាក់ដែល បំពេញទស្សនកិច្ច នៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា ដោយសង្ស័យថា តំណាងរាស្ត្រទាំងនោះមានសកម្មភាពគួរឲ្យសង្ស័យ។
សារព័ត៌មានរ៉យទ័របានដកស្រងសម្តី តំណាងរាស្ត្រអេស្បាញលោក Esteban Gonzalez Pons បានឲ្យដឹង ថា ក្រុមតំណាងរាស្ត្រ បានទៅកាន់ទីក្រុង ការ៉ាកាសដើម្បីជួបពិភាក្សាជាមួយ មន្ត្រីក្រុមប្រឆាំង ក្នុងនោះមាន មេដឹកនាំដែលតាំងខ្លួនជាប្រធានាធិបតីលោក Juan Guaido ។ លោក Ponsបានថ្កោលទោសរដ្ឋាភិបាលវេណេ ហ្ស៊ុយអេឡា ដែលបានរឹបអូស លិខិតឆ្លងដែនដោយមិនបាន ប្រាប់ពីមូលហេតុ។
ក្នុងពេលជាមួយគ្នានេះរដ្ឋមន្ត្រីការបរទេសវេណេហ្ស៊ុយអេឡា លោក Jorge Arreaza បានឲ្យដឹងថា វេណេ ស្ស៊ុយអេឡា ធ្លាប់បានប្រមានថាតំណាងរាស្ត្រ ទាំងនោះមិនអាចចូលមកទឹកដីវេណេហ្ស៊ុយអេឡានោះឡើយ ។
ក្នុងថ្ងៃជាមួយគ្នានេះសមាជិកព្រឹទ្ធសភាអាមេរិកលោក Marco Rubio បានប្រកាសថា ប្រធានាធិបតី វេណេហ្ស៊ុយអេឡា លោក នីកូឡាសម៉ាឌូរ៉ូនឹងត្រូវប្រឈម ជាមួយលទ្ធផលអាក្រក់ ប្រសិនបើមានសកម្មភាព ទៅលើ មេបក្សប្រឆាំង លោក Guido ព្រមទាំងពលរដ្ឋអាមេរិក ។
សារព័ត៌មាន CNN បានដកស្រងសម្តីលោក Marco Rubio ដែលជាគណប្រតិភូម្នាក់ ក្នុងចំណោម៥នាក់ ត្រូវបានវេណេហ្ស៊ុយអេឡាបណ្តេញចេញ បានលើកឡើងថា ប្រធានាធិបតីវេណេហ្ស៊ុយអេឡា បានសម្រេច មិនអនុញ្ញាត្តិឲ្យជំនួយមនុស្សធម៌ លោកខាងលិច ចូលទៅកាន់វេណេហ្ស៊ុយអេឡានោះឡើយ ។ចំណែកមេបេក្សប្រឆាំងលោក Guaido វិញបានសន្យាថាជំនួយទាំងនោះនឹង បានចូលក្នុងទឹកដីវេណេសហ្ស៊ុយអេឡា នៅថ្ងៃទី២៣ខែកុម្ភៈ ឆ្នាំ២០១៩ ៕