ខេត្តតាកែវ៖ កាមានឧបទ្ទវហេតុគ្រោះថ្នាកចរាចរណ៍មួយកើតឡើងកាលពីលពី រសៀល ថ្ងៃថ្ងៃចន្ទ ១៤កើត ខែមាឃ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ បណ្តាលឲ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែង និងុំកមាក់ទៀតរងរបួសធ្ងន់ ។
មន្ត្រីនគរបាលចរាចរស្រុកទ្រាំងបានឲ្យដឹងថាជនរងគ្រោះទាំង២នាក់បានធ្វើដំណើរដោយម៉ូតូមួយគ្រឿង ហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ តាកែវ 1K-8360 ដែលទី១មានឈ្មោះ ប្រាក់ ភឿន ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរកសិករ ជាអ្នកបើកម៉ូតូ (ស្លាប់) និងទី២ អ្នកជិះពីក្រោយឈ្មោះ នាក់ ម៉ុន ភេទប្រុសអាយុ៣៥ឆ្នាំ មុខរបរកសិករ របួសធ្ងន់។
ចំណែករថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ តាកែវ 3A-2965 ជារថយន្តធុនធំដឹកទំនិញបានបុកម៉ូតូជនរងគ្រោះខាងលើខណៈកំពុងធ្វើដំណើស្របទិសគ្នា ហើយអ្នកបើកបររថយន្តទុករថយន្តចោលគេចខ្លួនបាត់។
ក្រោយមកសមត្ថកិច្ចនគរបាលមូលដ្ឋាន បានចុះទៅដល់កន្លែងកើតហេតុធ្វើការវាស់វែងយករថយន្តបង្កនិង ម៉ូតូទៅរក្សារទុកដើម្បីរងចាំការដោះស្រាយតាមនិតិវិធី។ ចំណែកជនរងគ្រោះត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ និងសាកសពប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕