ចោរមួយក្រុមចូលគាស់ផ្ទះ យកលុយជាង២០.០០០ដុល្លារនៅស្រុកភ្នំស្រួច

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ ភាពផ្អើលឆោឡោ ក្រោយផ្ទះមួយកន្លែងក្រុមចោរចូលគាស់ទូរដែកយកទ្រព្យសម្បត្តិអស់ជាង​២០០០០ដុល្លារសហរដ្ឋអាមេរិចនៅក្នុងភូមិផ្សារត្រែងត្រយឹងស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ។
ហេតុការណ៍ក្រុមចោរគាស់ផ្ទះនិងទូដែកយកទ្រព្យសម្បិត្តជាង២០០០០ដុល្លានេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីល្ងាចថ្ងៃទី១៨ខែកម្ភៈឆ្នាំ២០១៩។
មន្ត្រីនគរបាលជំនាញខេត្តកំពង់ស្ពឺបានឱ្យដឹងថាផ្ទះដែលត្រូវក្រុមចោរគាស់បង្អូចគាស់ទូរដែកយកទ្រព្យសម្បិត្តនោះមានឈ្មោះកង ពៅ ភេទប្រុស អាយុ៤០ឆ្នាំនៅភូមិផ្សារត្រែងត្រយឹង ឃុំត្រែងត្រយឹងស្រុកភ្នំស្រួច។ប្រភពបានបន្តថាក្រុមចោរ ចូលលួចអស់សម្ភារះរួមមានលុយខ្មែរជាង៣លានរៀលប្រាក់ដុល្លារ១៦០០០ខ្សែ ផ្លាទីន ១ខ្សែរទម្ងន់៥ជីខណ:ដែលម្ចាស់ផ្ទះទៅចំការមិននៅផ្ទះទាំងអស់គ្នា។
បច្ចុប្បន្នជំនាញកំពុងធ្វើការស្រាវជ្រាវរកមុខក្រុមចោរដើម្បីយកមកផ្តន្ទាទោស់តាមច្បាប់៕ សេនាស័ក្តិ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print