ភ្នំពេញ ៖ បុរសម្នាក់ដែលតាំងខ្លួនជានគរបា លខណ្ឌពោធិ៍សែនជ័យហេីយបានបោកប្រា ស់នារីរោងចក្រម្នាក់យកម៉ូតូអស់ ទាំងទូរស័ព្ទនោះត្រូវបានលោកយឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យបដិ សេធថាមិនមែនកម្លាំងរបស់លោកទេ។
នារីរងគ្រោះជាម្ចាស់ម៉ូតូ ឈ្មោះ អាន ស្រីលីន អាយុ១៩ឆ្នាំ ជាកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួលក្នុងភូមិ ក្បាលដំរី សង្កាត់កាកាប២ខណ្ឌពោធិ៍សែ នជ័យ ។ ចំណែកប្រុសស្នេហ៍ដែលឆបោកយក ម៉ូតូ ហើយគេចខ្លួនបាត់នោះត្រូវបា នប្រាប់ថា ឈ្មោះ ណាក់ ភារៈ អាយុ៣២ឆ្នាំ ជាមន្ត្រីនគរបាល តែមិនស្គាល់អាសយដ្ឋានទេ ។
ប្រភពពីនារីរងគ្រោះឲ្យដឹងទៀ តថា នាងបានស្គាល់គ្នាជាមួយបុរស ខាងលើ តាមរយៈហ្វេសបុ៊ក ប្រហែលជាង២ខែ ។
គួបញ្ជាក់ថាហេតុការណ៍នេះបានកេី តឡេីងកាលពីរសៀលថ្ងៃទី១៥ ខែកុម្ភៈឆ្នាំ២០១៩នៅមុខផ្សារ ស៊ិនជូរីផ្លាហ្សា តាមមហាវិថីសហព័ន្ធរុស្សុី ក្នុងភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ខណះដែលពួកគេទាំងពីរនាក់បានមកពី ស្រុកកំណេីតខាងស្រីក្រោយមកបុ រសខាងលេីបានប្រាប់នាងឲ្យចាំ នៅមុខផ្សារមួយភ្លែត រូបគេជិះម៉ូតូម៉ាក់ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ពាក់ផ្លាក លេខ ភ្នំពេញ ១NT-២៩៤៣ ទៅយកកូនសោចូលផ្ទះដែលផ្ញើ នឹងមិត្តភក្តិនៅអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ ព្រមទាំងយកទូរស័ព្ទដៃនាងម៉ា កហូវៃមួយគ្រឿងទៅជាមួយផង ងាយស្រួលទូរស័ព្ទរកមិត្តភក្ តិក្រែងទៅរកមិនជួប ហើយក៏ទៅបាត់រហូតតែម្តង ។
ដោយចាំបាត់ៗ ហើយទូរស័ព្ទទៅមិនចូលនិងសូ ម្បីអាខោនហ្វេសបុ៊កក៏ ប្លុកចោលទៀត ទើបនាង និងបងប្អូនសម្រេចចិត្តមកប៉ុ ស្តិ៍នគរបាលរដ្ឋបាលកាកាប១ ដើម្បីដាក់ពាក្យបណ្តឹងដោយកា ន់រូបថតបុរសខាងលើមកជាមួយ ផង ។ សមត្ថកិច្ចនិយាយថា ទោះបីជាស្ត្រីម្ចាស់បណ្តឹង ថា ជននោះជានគរបាលក្តី ក៏មិនទាន់អាចនិយាយឲ្យច្បា ស់លាស់នៅឡើយទេថា ជានគរបាល ព្រោះជនខិលខូចអាចប្រើល្បិច បោកក៏ថាបាន ។
រហូតមកដល់រសៀលថ្ងៃទី១៩ ខែកុម្ភះនេះភ្នាក់ងារការសែ តនគរវត្តបានទាក់ទងទៅលោកវីរះសេនី យ៍ឯក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិសែនជ័យ លោកបានបញ្ជាក់ថា បុរសខាងលេីមិនមែនជាមន្ត្រីរបស់ លោកទេ។
ជនរងគ្រោះបានស្នេីដល់សមត្ថកិច្ ចមេត្តាជួយរកយុត្តិធម័អោយរូបនា ងផងនិងតាមចាប់ជននោះយកមកផ្តន្ទា ទោសតាមច្បាប់ជៀសវាងជននោះនៅតែបន្ តការប្រេីរូបភាពជាកម្លាំងនគរបា លដេីរបោកប្រាស់គេទៀត៕សុខាសែនជ័យ