ស្រវឹងស្រាដើររកត្រី ខ្យល់គដួលផ្កាប់មុខចូលក្នុងទឹកត្រពាំងស្លាប់

ចែករំលែក៖

ភ្នំពេញ ៖ ប្រជាពលរដ្ឋប្រទះឃើញសាកសពបុរសម្នាក់ស្លាប់ផ្កាប់មុខក្នងទឹកត្រពាំង សង្ស័យស្រវឹងស្រាដើររកត្រី ដួលផ្កាប់មុខឈ្លក់ទឹកស្លាប់ បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២០ ខេកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅមាត់ត្រពាំងទឹក ក្នុងភូមិតាជេត សង្កាត់បឹងធំ ខណ្ឌពោធិសែនជ័យ ។
ក្រោយពីភ្ញាក់ផ្អើល សមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញខណ្ឌចុះទៅពិនិត្យជាក់ស្តែង ហើយស្គាល់អត្តសញ្ញាណហើយ ឈ្មោះ យ៉ែម រី ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ កសិករ ដើររកត្រី ជាបុរសពោះម៉ាយ ប្រពន្ធ២លែងលះគ្នាអស់ហើយ ប្រពន្ធទី១ មានកូន២នាក់ ប្រុស១នាក់ ស្រី១នាក់  ប្រពន្ធទី២ មានកូនស្រីម្នាក់ ហើយបានលែងគ្នាជិត២ឆ្នាំមកហើយ ស្នាក់នៅផ្ទះជួល ក្នុងភូមិបឹងឈូក សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ មានស្រុកកំណើតភូមិព្រៃរមាសទី១ សង្កាត់បឹងធំ ខណ្ឌពោធិសែនជ័យ ។ ជនរងគរោះ មានឪពុកឈ្មោះ យឹម សារឿន អាយុ៥៩ឆ្នាំ មខរបរកសិករ    ម្តាយឈ្មោះ ឌី កន អាយុ៥៥ឆ្នាំ មុខរបរ កសិករ រស់នៅភូមិព្រៃរមាសទី១ សង្កាត់បឹងធំ ។
តាមស្រ្តីឈ្មោះ ម៉ូវ កំសត់ អាយុ៥២ឆ្នាំ មុខរបរកសិករ រស់នៅ ភូមិត្មាតពង ជាប់កន្លែងកើតហេតុ បានឲ្យដឹងថា មុនប្រទះឃើញសាកសព គ្រាដែលគាត់ដឹកគោមកចង នៅមាត់ត្រពាំង ចំណុចខាងលើ ស្រាប់តែប្រទះឃើញសាកសពតែម្តង ទើបរត់ទៅប្រាប់អ្នកភូមិ ផ្អើលឆោឡោ    រាយការណ៍ប្រាប់សមត្ថកិច្ច ចុះមកពិនិត្យមើលតែម្តង ។
តាមសាច់ញាតិ បានឲ្យដឹងថា ជនរងគ្រោះ ដើររកត្រីរាល់ថ្ងៃ យប់ ដើម្បីចិញ្ចឹមជីវិត ក្រោយពីលែងលះគ្នាជាមួយប្រពន្ធ ហើយមុនកើតហេតុ នៅល្ងាចថ្ងៃទី១៩ ខែកុម្ភៈ ជនរងគ្រោះជុំគ្នាជាមួយអ្នកភូមិ ផឹកសុី ហើយចែកផ្លូវគ្នារៀងខ្លួន ស្រាប់តែនៅព្រឹកថ្ងៃទី២០ នេះបែជាស្លាប់ដោយសារដួលឈ្លក់ទឹកទៅវិញ ។
សាកសពក្រោយពីសមត្ថកិច្ចជំនាញ ពិនិត្យកោសល្យវិច័យរួចឃើញថា ក្រោយពីស្រវឹងស្រា ដើររកត្រី មានកាន់ដាវមួយដើម ពាក់ភ្លើងពិល នៅលើក្បាល លុះពេលដួលផ្កាប់មុខចូលទឹក ងើបមិនរួច ទើបបណ្តាលឲ្យឈ្លក់ស្លាប់តែម្តង ពុំមានពាក់ព័ន្ធបទល្មើសអ្វីឡើយ ហើយបានប្រគល់ជូនក្រុមគ្រួសារចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕សុខាសែនជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print