ប្រជាពលរដ្ឋនៅស្រុកបរិបូរណ៍ព្រួយបារម្ភពីសន្តិសុខ ខណៈដែលចោរកម្មចេះតែបន្តកើតឡើងក្នុងមូលដ្ឋាន

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ប្រជាពលរដ្ឋនៅស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង សម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង អំពីសន្តិសុខ នៅក្នុងមូលដ្ឋានរបស់ពួកគាត់ ខណៈដែលអំពើរចោរកម្មចេះតែបន្តកើតមានឡើងញឹកញាប់ពេក ។

12358509_917668714991203_1148294387_n

ប្រជាពលរដ្ឋបានលើកឡើងថា បច្ចុប្បន្ននេះអំពើចោរកម្មនៅក្នុងស្រុកបរិបូរណ៍កើតឡើងគួរអោយព្រួយបារម្ភបំផុត ដែលបង្ហាញថា គោលនយោបាយភូមិឃុំមានសុវត្ថិភាពក្នុងមូលដ្ឋានត្រូវបានធ្លាក់ចុះនៅក្នុងមូលដ្ឋានរបស់គាត់ ។

នៅក្នុងលក្ខណ្ឌមិនបញេ្ចញឈ្មោះប្រជាពលរដ្ឋបានលើកឡើងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នា ករណីចោរកាច់ករម៉ូតូកើតឡើងផ្ទួនៗនៅចំពីមុខបញ្ជាការដ្ឋានអាវុធហត្ថស្រុក ក្រៅពីនេះចោរចូលគាស់ផ្ទះប្រជាពលរដ្ឋយកទូរស័ព្ទអស់រាប់សិបគ្រឿង ដែលគិតជាតម្លៃប្រមាណជាង៣០០០ដូល្លា។ ដែលករណីនេះគាត់មិនដឹងថា ទាំងនេះវាបានបង្ហាញពីការមិនគិតគូ ឬការមិនយកចិត្តទុកដាក់របស់ សមត្ថកិច្ចមូលដ្ឋាន ដែលមានប៉ូលីសនិងប៉េអឹមដែលជាអ្នករក្សាសន្តិសុខជូនប្រជាពលរដ្ឋនោះទេ ។

ប្រជាពលរដ្ឋបានបញ្ជាក់ថា ការកើតឡើងករណីចោរកម្មនៅក្នុងមូលដ្ឋានរបស់គាត់ វាមិនមែនជាការចៃដន្យពេកទេ ដែលកើតម្តងហើយម្តងទៀត និង កើតឡើងផ្ទួនៗគ្នា ចំណែកឯការបង្ក្រាបហាក់បីដូចជាអត់មានលទ្ធផលនោះទេ ជនសង្ស័យគេចខ្លួនដោយសុវត្ថិភាពទាំងអស់ ។ ករណីនេះត្រូវមជ្ឈដ្ឋាននានាធ្វើការសន្និដ្ឋានថា ការធ្វេសប្រហែសរបស់សមត្ថកិច្ច ពិតជាបង្កអោយមានករណីចោរកម្មនេះកើតឡើងជាមិនខាន ។ ប៉ុន្តែប្រជាពលរដ្ឋម្នាក់ទៀតបានលើកឡើងផ្សេងទៀតថា ករណីចោរកម្មនៅក្នុងស្រុកបរិបូរណ៍គឺអាចបណ្តាលមកពីមានការកើតឡើងពីល្បែងស៊ីសងនៅក្នុងស្រុកនេះផងដែរ  ។

ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននៃស្រុកបរិបូរណ៍បានសំណូមពរ ដល់លោកអភិបាលខេត្ត និង លោកស្នងការនគរបាលខេត្ត មេបញ្ជាការអាវុធហត្ថខេត្ត មេត្តាជម្រុញអោយមន្ត្រីថ្នាក់ក្រោមបំពេញបេសកកម្មក្នុងការពារសន្តិសុខសុវត្ថិភាពជូនពួកគាត់អោយបានខ្លាំងក្លាផង ព្រោះនេះជាក្តីកង្វល់ដ៍ធំសម្រាប់ពួកគាត់ បើពឹងលើសមត្ថកិច្ចមូលដ្ឋានហាក់បីដូចជាពុំមានប្រសិទ្ធភាព ហើយបទល្មើសចេះតែកើតឡើង ហើយពុំសូវចាប់បាននោះទេ ៕

12336158_917668821657859_1646014448_n

12355268_917668931657848_2011855137_n

...

ដោយ៖ ចន្ថា 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print