នគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានី​ភ្នំពេញ​ដោះ​លែង​មេ​កន្ទុយលេខ​៣​នាក់

ចែករំលែក៖

​ភ្នំពេញ​៖​ ការ​ដោះ​លែង​មេ​កន្ទុយលេខ​ម្នាក់​ និង​កូនចៅ​ពីរ​នាក់​ទៀត​ដោយ​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ត្រូវ​បាន​បែកធ្លាយ​ដែល​ករណី​នេះ​ ត្រូវ​បាន​គេ​សង្ស័យ​ថា​ អាច​នឹង​មានការ​ឯកភាព​ ឬ​មិន​សុំ​គោលការណ៍​ឯកភាព​ណាមួយ​ពី​ព្រះរាជអាជ្ញា​ដោះ​លែង​ស្ងាត់ៗ​ ។​ 
​គួរ​រំលឹក​ថា​ កាលពី​ថ្ងៃ​ទី​៦​ ខែធ្នូ​ ឆ្នាំ​២០១៥​ សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ​ដឹកនាំ​ដោយ​ ជាវ​ វិបុល​ នាយ​រង​ការិយាល័យ​បាន​ចុះ​បង្ក្រាប​ចាប់​មេ​កន្ទុយលេខ​ម្នាក់​ រួម​ទាំង​កូនចៅ​ពីរ​នាក់​ទៀត​ ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ប៉ុន្តែ​ក្រោយមក​ នា​យប់​ថ្ងៃ​ដដែល​នោះ​ ត្រូវ​បាន​ដោះ​លែង​ឲ្យ​ត្រឡប់​មក​ផ្ទះ​វិញ​ ។​ ពុំ​មាន​ព័ត៌មាន​ជាក់លាក់​ណាមួយ​ដែល​អះអាង​ថា​ មេ​កន្ទុយលេខ​រូប​នោះ​ ត្រូវ​ចំណាយ​ប្រាក់​ប៉ុន្មាន​ពិតប្រាកដ​នៅឡើយ​ទេ​ ប៉ុន្តែ​ឮ​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ អាច​ជា​ក្រុម​មិន​ទទួល​បាន​លាភ​សក្ការ​បញ្ជាក់​ថា​ ករណី​ដោះ​លែង​នេះ​ត្រូវ​បាន​ចំណាយ​ទឹកប្រាក់​ជិត​៤​ពាន់​ដុល្លារ​ ។​

​នគរវត្ត​មិន​អាច​ទាក់ទង​បាន​ទេពី​លោក​ ជាវ​ វិបុល​ នាយ​រង​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​នា​ព្រឹក​ថ្ងៃ​ទី​៩​ ខែធ្នូ​ ឆ្នាំ​២០១៥​ ដោយ​គ្មាន​លេខ​ទូរស័ព្ទ​ ។​ ប៉ុន្តែ​លោក​ ប៊ុន សត្យា​ នាយការិយាល័យ​បាន​ប្រាប់​នគរវត្ត​តាម​ទូរស័ព្ទ​នា​ថ្ងៃ​ដដែល​នេះ​ថា​ «​រឿង​ហ្នឹង​ ខ្ញុំ​បាន​បញ្ជូន​ទៅ​អស់ហើយ​»​ ។​ រួច​ក៏​បិទ​ទូរស័ព្ទ​ ។​ គេ​ពុំ​ដឹង​ថា​ នាយការិយាល័យ​រូប​នេះ​ត្រូវ​បញ្ជូន​ជនសង្ស័យ​ពាក់ព័ន្ធ​នឹង​បើក​កន្ទុយលេខ​កសាង​សំណុំរឿង​តាម​នីតិវិធី​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី​ ឬ​ជូន​មេ​កន្ទុយលេខ​ រួម​ទាំង​គូកន​ទៅ​កាន់​លំនៅ​ឋាន​របស់​ពួក​គេ​វិញ​ឬ​មួយ​យ៉ាងណា​ ។​ មេៗ​កន្ទុយលេខ​ រួម​ទាំង​អ្នក​បើក​ទីតាំង​ហ្គេ​ម​ល្បែងស៊ីសង​ ភាគច្រើន​ពង្វក់​ក្មេង​ និង​សិស្សសាលា​ ក៏​ដូច​ជាទី​តាំង​ផ្តល់​ឲ្យ​ការ​សេព​គ្រឿងញៀន​ ការ​លាក់ខ្លួន​របស់​ជន​ប្រព្រឹត្ត​បទល្មើស​ក្នុង​សង្គម​ តែងតែ​ពាក់ព័ន្ធ​ទៅ​នឹង​ផលប្រយោជន៍​របស់​សមត្ថកិច្ច​អាជ្ញាធរ​មូលដ្ឋាន​ រួម​ទាំង​ខាង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​មួយ​ចំនួន​ផង​ដែរ​ ។​ 

...

​មួយ​រយៈ​នេះ​ បទល្មើស​ ឆក់​ ប្លន់​ បាន​កើត​មាន​ជា​បន្តបន្ទាប់​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ហើយ​បទល្មើស​ទាំងនេះ​ផង​ដែរ​ ក៏​អាច​ផ្តើម​ចេញពី​ប្រភព​នៃ​បន​ល្បែងស៊ីសង​ទាំងនោះ​ ។​ ដូច្នេះ​ បើ​សមត្ថកិច្ច​ចាប់​ជនសង្ស័យ​រួច​ដោះ​លែង​ជា​ថ្នូរ​នឹង​លាភសក្ការៈ​ ពិតជា​អាច​មាន​ចេតនា​ចិញ្ចឹម​បទល្មើស​ក៏​អាច​ថា​បាន​ ៕​ សុខ​ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print