សង្គ្រាមលោកលើកទី៣ និងសង្គ្រាម ត្រជាក់រវាងអាមេរិកនឹងរុស្ស៊ីបានឈានដល់មាត់រណ្ដៅទៅហើយ ប្រសិនបើគ្មាន ការអត់ធ្មត់ទេនោះសង្គ្រាមនឹងបំផ្លាញអ្វីៗ គ្រប់យ៉ាងដែលមាននៅលើភពផែនដី ។
បើអាចកើតឡើងសង្គ្រាមលោកលើក ទី៣មានភាពគ្រោះថ្នាក់យ៉ាងខ្លាំងដោយ ប្រទេសដែលត្រូវធ្វើសង្គ្រាមសុទ្ធសឹងតែជា ប្រទេសមានអាវុធអាចសម្លាប់មនុស្ស រាប់លាននាក់ក្នុងមួយប៉ប្រិចភ្នែក ។ កាលពីសម័យសង្គ្រាមលោកលើកទី១ ការស្លាប់ក៏តិចដោយសារតែពេលនោះ មិនទាន់មានអាវុធទំនើបៗ ។ ចំណែក សង្គ្រាមលោកលើកទី២ អាវុធក៏កាន់ តែទំនើប តែប្រមូលផ្ដុំនៅក្នុងប្រទេស លោកខាងលិច ។ សង្គ្រាមលោកលើក ទី២មានគ្រាប់បែកបរមាណូ២គ្រាប់បានផ្ទុះឡើងនៅក្នុងប្រទេសជប៉ុន ។ នៅពេល នោះប្រសិនបើជប៉ុនមានបរមាណូវិញ នោះប្រាកដជាវាយប្រហារតបវិញជា មិនខាន ។
ចំណែកសង្គ្រាមលោកលើកទី៣ បើ អាចកើតឡើងមែននោះ គ្រាប់បែក បរមាណូជាច្រើនគ្រាប់ប្រាកដជាផ្ទុះឡើង មិនមែន២គ្រាប់ដូចកាលសង្គ្រាមលោក លើកទី២ឡើយ ។ នៅពេលនោះគ្រោះ មហន្ដរាយនឹងកើតមានឡើងនៅលើភព ផែនដី ។
សាស្ដ្រាចារ្យមកពីសាកលវិទ្យាល័យ Stephen Cohen អាមេរិកបានបញ្ជាក់ ថា លោកខាងលិចគួរតែបញ្ឈប់ការ ឌឺដងប្រធានាធិបតី ពូទីន ហើយប្រមូល អារម្មណ៍ពង្រឹងស្មារតីវាយតម្លៃស្ថានភាព ឱ្យបានល្អិតល្អន់ ។
លោក Cohen មានប្រសាសន៍ថា “អ្វីដែលកំពុងតែកើតឡើងជាសង្គ្រាម ត្រជាក់ថ្មីរវាងរុស្ស៊ីនឹងអាមេរិក ហើយ សង្គ្រាមនេះមានសភាពគ្រោះថ្នាក់ជាង ពេលមុនទៅទៀត ដោយសារតែតំបន់ ភូមិសាស្ដ្រ យុទ្ធសាស្ដ្ររបស់អាមេរិក នៅកៀកព្រំដែនរុស្ស៊ី ។
ចាប់តាំងពីសង្គ្រាមត្រជាក់រវាង អាមេរិកនឹងរុស្ស៊ីបញ្ចប់ទៅអាមេរិក បានបង្កើតកម្លាំងទាហានជាច្រើននៅ ព្រំដែនរុស្ស៊ីដោយដាក់ប្រព័ន្ធកាំជ្រួច មីស៊ីលការពារទំនើបៗទៀតផង ។ មិន ត្រឹមតែប៉ុណ្ណោះ អាមេរិកបានធ្វើសមយុទ្ធ ជាទ្រង់ទ្រាយធំនៅលើទឹកដីប្រទេសសម្ពន្ធ មិត្ដណាតូជាប់ព្រំដែនប្រទេសរុស្ស៊ីដោយ មានការចូលរួមពីសព្វាវុធទំនើបៗរបស់ អាមេរិក ក្នុងនោះមានយន្ដហោះទម្លាក់ គ្រាប់B-52ជាដើម ។ ភ្លាមៗនោះដែរ រុស្ស៊ីក៏បានធ្វើសមយុទ្ធទ្រង់ទ្រាយធំរបស់ខ្លួនក្នុងគោលដៅការពារការវាយប្រហារ ឈ្លានពានពីតំបន់អឺរ៉ុបខាងកើត ចូល ទៅប៉ែកខាងលិចប្រទេសរុស្ស៊ី ។
សកម្មភាពរបស់អាមេរិក និងណាតូ បានបង្ហាញពីការប្ដេជ្ញារបស់ខ្លួនការពារ អធិបតេយ្យភាពសុវត្ថិភាពរបស់ប្រទេស រៀងៗខ្លួន មិនព្រមដកថយខ្លាចរអារាល់ ការគំរាមកំហែងពីប្រទេសមហាអំណាច ឡើយ ។
កន្លងមកថ្មីៗរដ្ឋមន្ដ្រីការបរទេសអា មេរិកលោកចន ឃើរី បានព្រមានរុស្ស៊ី ថា អធិបតេយ្យភាពបណ្ដាប្រទេសណាតូ មិនអាចឈ្លានពានបានឡើយអាមេរិក និងប្រទេសសម្ពន្ធមិត្ដប្ដេជ្ញាការពារមិនឱ្យមានការឈ្លានពានកើត ឡើងជាដាច់ ខាត ។
មានប្រសាសន៍នៅក្នុងវេទិកាស្ដីពី ទំនាក់ទំនងអាមេរិក-ណាតូ លោកចន ឃើរី បញ្ជាក់ថា រុស្ស៊ីកំពុងព្យាយាមផ្លាស់ ប្ដូររូបភាពសន្ដិសុខនៅភាគខាងកើត និង ភាគកណ្ដាលអឺរ៉ុប ។ ដូច្នេះយើងចាំបាច់ ត្រូវតែនិយាយឱ្យបានច្បាស់ជាមួយរុស្ស៊ីថា ទឹកដីណាតូមិនអាចឈ្លានពានបាន ឡើយ ។ លោកចន ឃើរី បន្ដទៀតថា ព្រឹត្ដិការណ៍កើតឡើងនៅអ៊ុយក្រែនជាការ ដាស់ស្មារតីឱ្យប្រទេសសម្ពន្ធមិត្ដណាតូ នៅអឺរ៉ុបបង្កើនការប្រុងប្រយ័ត្នមិនឱ្យ បាត់បង់តទៅទៀតនោះឡើយ ។ ចំណែក ភាគីរុស្ស៊ីក៏បានប្រកាសតបតនឹងអាមេរិក និងណាតូវិញថា រុស្ស៊ីនឹងប្រើប្រាស់ អាវុធបរមាណូប្រសិនបើមានការប៉ះទង្គិច ជាមួយរុស្ស៊ី ។
អំពីទ្រង់ទ្រាយនៃកម្លាំងទាហានណាតូមានច្រើនជាងរុស្ស៊ីរហូតដល់១០ដង ប៉ុន្ដែ ប្រសិនបើរុស្ស៊ីបញ្ជូនទៅកាន់អ៊ុយក្រែន ហើយប៉ះជាមួយណាតូ នោះរុស្ស៊ីនឹងប្រើ ប្រាស់ដល់អាវុធបរមាណូ ដោយកម្លាំង ទាហានរុស្ស៊ីមានតិចជាងណាតូ១០ដង ដូច្នេះបើប្រើប្រាស់កម្លាំងយោធាទល់នឹងយោធារុស្ស៊ីមិនអាចយកឈ្នះណាតូនោះ ឡើយ ។
បច្ចុប្បន្នណាតូមិនបានគិតដល់គោល ដៅខាងលើនោះទេ ដោយណាតូសង្ឃឹម ថា នឹងគ្មានសង្គ្រាមជាទ្រង់ទ្រាយធំកើត ឡើងជាមួយរុស្ស៊ីនោះឡើយ ។ កាលពី ពេលកន្លងមកអតីតនាយករដ្ឋមន្ដ្រីអ៊ុយ ក្រែនប្រកាសថា រុស្ស៊ីមិនចង់ឱ្យមាន សង្គ្រាមលោកលើកទី៣កើតឡើងនោះ ឡើយ ដែលជាសកម្មភាពប្រកបដោយ គ្រោះថា សម្រាប់ទាំងប្រទេសរុស្ស៊ី និង បណ្ដាពលរដ្ឋជាច្រើននៅលើពិភពលោក ។
ក្នុងរឿងដាក់ទណ្ឌកម្មទៅលើរុស្ស៊ី សហភាពអឺរ៉ុបដែលមានសមាជិក២៨ ប្រទេសគ្មានជំហររួមធ្លុងមួយជាមួយអាមេរិកឡើយ ។ ខុសពីអាមេរិក អឺរ៉ុប ដែល មានទំនាក់ទំនងសេដ្ឋកិច្ចជាមួយរុស្ស៊ី មិនចង់និយាយពីទណ្ឌកម្មសេដ្ឋកិច្ចទៅ លើរុស្ស៊ីទេ ។ អឺរ៉ុបមានការប្រយ័ត្ន ប្រយែងខ្លាំងមិនចង់ដាក់ទណ្ឌកម្មទៅលើរុស្ស៊ីឡើយ ។ អាចដោយសារតែហេតុ ផលនេះហើយទើបធ្វើឱ្យអឺរ៉ុបចេញផ្សាយ យឺតយ៉ាវបន្ដិចឈ្មោះបុគ្គលដែលគេត្រូវពិចារណាចាត់ចូលក្នុងបញ្ជីរងទណ្ឌកម្ម ។
នៅក្នុងបញ្ជីឈ្មោះទណ្ឌកម្មថ្មីគេឃើញ ជំហររារែក និងយោគយល់ច្រើនរបស់ សហភាពអឺរ៉ុបទៅលើទីក្រុងមូស្គូ ។ ដោយ រួមបញ្ចូលមនុស្ស១៥នាក់ថ្មីទៅក្នុងបញ្ជីសហភាពអឺរ៉ុបដាក់ទណ្ឌកម្មទៅលើ មនុស្សសរុប៤៨នាក់ ។ ប៉ុន្ដែផ្ទុយពី អាមេរិកដែលដាក់ទណ្ឌកម្មទៅលើមហាសេដ្ឋីអ្នកជំនួញដែលស្និទ្ធនឹងលោកប្រធានាធិបតីរុស្ស៊ី សហភាពអឺរ៉ុបវិញ ដាក់ ទណ្ឌកម្មភាគច្រើនតែទៅលើបុគ្គលដែល ធ្វើការផ្នែករដ្ឋបាល ប៉ុន្ដែគ្មានពាក់ព័ន្ធ នឹងជំនួញសេដ្ឋកិច្ច ។ ពួកគេជាមន្ដ្រីរដ្ឋា ភិបាលរុស្ស៊ី មេបញ្ជាការកងទ័ពរុស្ស៊ី ឬប្រធានក្រុមស៊ើបការណ៍សម្ងាត់របស់រុស្ស៊ី ។ បន្ថែមពីលើនេះសហភាពអឺរ៉ុប ដាក់ទណ្ឌកម្មផងដែរ ទៅលើអតីតមន្ដ្រី អ៊ុយក្រែនដែលបានចូលរួមឱ្យមានការ បោះឆ្នោតប្រជាមតិរហូតឈានទៅដល់ផ្ដាច់ទឹកដីគ្រីមៀពីអ៊ុយក្រែនចូលទៅក្នុង ប្រទេសរុស្ស៊ី ៕
ប្រែសម្រួល៖ ម៉ែវ សាធី