ស្រ្តីម្នាក់ឈឺពោះឆ្លងទន្លេ ប្តីដឹកតាមម៉ូតូយកទៅពេទ្យមិនទាន់ ក៏ស្រាប់តែកើតតាមផ្លូវបានអ្នកភូមិជួយ កើតដោយសុវត្ថិភាព

ចែករំលែក៖

ខេត្តរតនគិរី៖ គួរអោយអាណិតណាស់ ម្តាយគេ ម្តាយយើង ស្ត្រីលើលោកពិតជាពិបាកបំផុត…មើលចុះ ស្រ្តីម្នាក់ឈឺពោះឆ្លងទន្លេត្រូវបានប្តីដឹកតាមម៉ូតូមកមណ្ឌលសុខភាពដោយសារស្ថានភាពផ្លូវលំក្រាលគ្រួសក្រហមបត់បែនច្រើនលំបាក និងពេលវេលាក៏កាន់ខិតមកដល់ក៏ត្រូវកើតតាមផ្លូវតែម្តង។
ហេតុការណ៍ស្រ្តីឆ្លងទន្លេកើតកូនតាមផ្លូវនោះបានកើតឡើងនៅវេលាព្រឹកថ្ងៃអង្គារិ៍ ១៥ កើតខែមាឃ ឆ្នាំចសំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈឆ្នាំ២០១៩តាមផ្លូវលំក្រាលគ្រួសក្រហមក្នុងចំការកៅស៊ូ ស្ថិតក្នុងភូមិ៣ហៅភូមិតាភ្លើន សង្កាត់ការចាញក្រុងបានលុងខេត្តរតនគិរី។

តាមប្រភពបានឱ្យដឹងថា៖ ស្រ្តីដែលឆ្លងទន្លេតាមផ្លូវនោះឈ្មោះ សោម ស្រីណៃ អាយុ១៨ឆ្នាំជនជាតិខ្មែរ។

និងបុរសជាប្តីមានឈ្មោះវ៉េត រ៉េត អាយុ២៤ជនជាតិខ្មែរមុខរបរធ្វើចំការរស់នៅភូមិ.សង្កាត់.ខាងលើ។

ហើយនេះជាការកើតលើកទី២បានកូនប្រុសខណៈនោះត្រូវបានអ្នកភូមិក្បែរនោះមកជួយសម្រាលបានសំរេចដោយសុវត្ថិភាពរួចក៏បញ្ជូនស្ត្រីនោះបន្តទៅកាន់មណ្ឌលសុខភាពដើម្បីពិនិត្យព្យាបាលបន្ថែមទៀតផងដែរ។

ក្រោយពេលស្រ្តីបានឆ្លងទន្លេនិងព្យាបាលរួចរាល់ក៏បានបញ្ជូនដល់ផ្ទះវិញភ្លាមៗដែរហើយលោកចៅសង្កាត់និងសមាជិកក្រុមប្រឹក្សាសង្កាត់កាចាញក៏បានយកសម្ភារៈមួយចំនួនទៅផ្តល់ជូនផងដែរ ដោយគាត់កំពុងមានជីវភាពខ្វះខាតយ៉ាងខ្លាំងផងនោះ។
សម្ភារៈដែលលោកបានយកទៅជូនរួមមានដូចជាទឹកដោះគោឆៅ.ត្រីខ.ទឹកផ្លែឈើ.ស្កសរ.ទឹកត្រី.មី.ទឹកសុទ្ធនិងថវិកាចំនួន១២០.០០០រៀលផងដែរ៕

...

ដោយ៖ ជីវ័ន្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print