តារាប្រុស ម៉ឺន ឯកសុភារិទ្ធ បារម្ភកាន់តែខ្លាំងក្រោយឆ្កែខាំហើយវិលមុខមិនបាត់

ចែករំលែក៖

តារាប្រុស ម៉ឺន ឯកសុភារិទ្ធ បារម្ភកាន់តែខ្លាំងក្រោយឆ្កែខាំហើយវិលមុខមិនបាត

ភ្នំពេញ៖ ទន្ទឹមគ្នានឹងជំងឺឆ្កែឆ្កួតកំពុងតែធ្វើឲ្យមហាជនមួយចំនួនមានការចាប់អារម្មណ៍នោះស្រាប់តែតារាសម្តែង និងពិធីករ ម៉ឺន ឯកសុភារិទ្ធ បានបង្ហាញពីក្តីព្រួយបារម្មណ៍កាន់តែខ្លាំងពីសុខភាពរបស់ខ្លួន។ បារម្មណ៍ព្រោះតែលោកនៅឈឺក្បាលវិលមុខមិនបាត់បើទោះបីជាទៅជួបគ្រូពេទ្យចាក់ថ្នាំហើយក៏ដោយ។

    ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ មានប្រជាពលរដ្ឋជាច្រើនបានសម្រុកចេញទៅមន្ទីរពេទ្យ ឯកជន និងមណ្ឌលសុខភាពរដ្ឋ បន្ទាប់ពីមានករណីមានមនុស្សស្លាប់ព្រោះជំងឺឆ្កែឆ្កួត។ស្របគ្នានេះដែរ តារា​សម្តែង​រូប​សង្ហា​រូប​នេះ​បាន​បង្ហាញ​រូបថត​ជាច្រើន​សន្លឹកដែលមានទាំងស្នាម​បួស​ដែលត្រូវបាន​ឆ្កែខាំ​ពេល​ដែល​លោក​ទៅ​សម្តែង​នៅ​ទឹកដីនៃខេត្ត​កំពង់ឆ្នាំង​ ​។ ​ក្នុង​នោះ​ ​ម៉ឺន​ ​ឯក​សុ​ភារិ​ទ្ធ​ ​បាន​បង្ហោះ​សារ​ថា «​ឆ្កែខាំ​ខ្ញុំ​ពិបាកចិត្ត​ណាស់​ ​មិនដឹង​ម៉េច​ម៉ា​ទេ​» ​។​ ការ​លើកឡើង​របស់​តារា​សម្តែង​រូប​នេះ​ត្រូវ​បាន​មិត្តភក្តិ​ក៏ដូចជា​អ្នកគាំទ្រ​ជាច្រើន​​បាន​សួរ​នាំ និងដេញឲ្យលោកស្វែងរកការចាក់ថ្នាំ និងជួបគ្រូពេទ្យជំនាញ ជៀសវាងការប៉ះពាល់សុខភាពធ្ងន់ធ្ងរបន្ទាប់ពីលោកត្រូវបានឆ្កែខាំចំនួន២ថ្ងៃមកហើយនោះ។ ទោះជាយ៉ាងណាក្រោយចាក់ថ្នាំបង្ការរួចរាល់តារាប្រុសរូបនេះនៅតែ​ ​ មាន​អារម្មណ៍​ឈឺ​ក្បាល ​និង ​វិលមុខ​ ​ដដែល។​ ​

    គួរបញ្ជាក់ដែរថាជំងឺឆ្កែឆ្កួត (Rabies) គឺជាជម្ងឺឆ្លងដែលបណ្ដាលឲ្យមានការរលាកខួរក្បាលយ៉ាងធ្ងន់ធ្ងរដល់មនុស្ស និងពពួកសត្វដែលមានឈាមក្ដៅផ្សេងៗទៀត។ ជំងឺឆ្កែឆ្កួត (Rabies) មានការចម្លងទៅមនុស្សតាមរយៈសត្វ។ ជំងឺឆ្កែឆ្កួត (Rabies) អាចមានការចម្លងទៅបាននៅពេលដែលសត្វដែលមានផ្ទុកមេរោគនោះអេះ ឬខាំសត្វមួយផ្សេងទៀត ឬមនុស្ស។លើសពីនេះ ទឹកមាត់ដែលចេញពីសត្វមានផ្ទុកមេរោគនេះអាចចម្លងរោគឆ្កែឆ្កួតបាន បើទឹកមាត់ជ្រាបចូលទៅប៉ះនឹងភ្នាសសើមផ្នែកខាងក្នុងសត្វមួយផ្សេងទៀត ឬមនុស្ស។ អាការៈ​រោគ​ដំបូងៗ​អាច​មាន​ជា​អាទិ៍ៈ ក្ដៅខ្លួន និង​ឈឺឆៀបៗ​នៅ​ត្រង់​កន្លែងដែល​មុត។អាការៈរោគ​ទាំងនេះ​មាន​បន្ត​ដោយ​អាការៈរោគ​មួយ ឬ​ច្រើនដូចជាធ្វើ ចលនា​ដោយ​បង្ខំ, ឥរិយាបទ​សប្បាយ​លីលា, ខ្លាចទឹក, មិន​អាច​កម្រើក​ផ្នែកណា​មួយ​នៃ​រាងកាយបាន, វង្វេងវង្វាន់, និង​ការបាត់បង់ស្មារតី (ឡប់ៗ​លែងដឹងខុសត្រូវ)។បន្ទាប់​ពី​រោគ​សញ្ញា​នានា​បាន​លេច​ឡើង​ហើយ​នោះ ជានិច្ចកាល ភាគច្រើន​នៃ​ជំងឺ​ឆ្កែឆ្កួត​បណ្ដាល​ឲ្យ​ស្លាប់បាត់បង់​អាយុ​ជីវិត។រយៈពេល​នៃ​ការ​កកើត​ជម្ងឺ និង​ការចាប់ផ្ដើម​ចេញ​រោគសញ្ញា តាម​ធម្មតា​គឺ​មាន​​​ចាប់​ពី​មួយ​ទៅបី​ខែ។ ម្យ៉ាងវិញ​ទៀត រយៈពេល​នេះ​អាច​ប្រែប្រួល​ពី​ក្រោម​មួយ​សប្ដាហ៍​រហូត​ដល់​ជាង​មួយ​ឆ្នាំ៕ ដោយ វឌ្ឍនា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print