ជាប់ឈាមអ្នកសិល្បៈ តារាសម្តែងវ័យក្មេងនេះទទួលបានការសរសើរខ្លាំង

ចែករំលែក៖

ភ្នំពេញ៖ តារាស្រីវ័យក្មេងពន្លកក្រោយមួយចំនួនកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជន បន្ទាប់ពីពួកគេបានបង្ហាញស្នាដៃសម្តែងដ៏គួរឲ្យទាក់ទាញ។
​១. តារាសម្តែង អាង សុជាតា ហៅ ឈូឈូ
​ជាកូនស្រីបង្កើតរបស់តារាសម្តែង សឿន ផានផាភួង អាង សុជាតា ហៅ ឈូឈូ មានវ័យ១៤ឆ្នាំហើយ។ នាងទទួលបានការងារសិល្បៈថ្មីៗជាបន្តបន្ទាប់ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ។ ក្រៅពីមានសម្រស់ស្រស់ស្អាត តារាវ័យក្មេងរូបនេះក៏មានទេពកោសល្យខ្ពស់ក្នុងការសម្តែងមិនចាញ់សិល្បករជើងចាស់ប៉ុន្មានទេ។ នាងទទួលបានទាំងការងារសម្តែងក្នុងឈុតផ្សព្វផ្សាណិជ្ជកម្ម និងកម្មវិធីទូរទស្សន៍ជាច្រើនផងដែរ៕
២. តារាសម្តែង ដាវណ្ណ ជេន្នី
​គេដឹងថាជេន្នី បានប្រឡូកសិល្បៈចាប់តាំងពីនាងនៅវ័យក្មេងខ្ចីមកម្ល៉េះ។ តារាសម្តែងស្រីវ័យ១៧ឆ្នាំរូបនេះ គឺជាកូនស្រីបង្កើតរបស់អ្នកស្រីច័ន្ទ សោភ័ណ្ឌហៅRed Rose ដែលគេស្គាល់ដែរថាជាតារាសម្តែងជើងចាស់ឆ្នើម ហើយ នាងមានប្អូនប្រុសបង្កើតម្នាក់ទៀតដែលជាអ្នកសិល្បៈដែរគឺ ដាវណ្ណ រីគី។ នាងធ្លាប់ទទួលបានការគាំទ្រច្រើនជាមួយនឹងស្នាដៃសម្តែងដ៏ប៉ិនប្រសប់ជាច្រើនបន្តបន្ទាប់។ ឆ្នាំនេះនាងមិនទទួលការងារសម្តែងដែលប្រើប្រាស់ពេលវេលាច្រើននោះទេំ ខណៈដែលជាឆ្នាំដែលនាងត្រូវប្រឡងបាក់ឌុប៕
​៣.តារាសម្តែង គង់ ដារ៉ានី ហៅទីទី
​ពិតជាភ្ញាក់ផ្អើលនឹងសម្រស់ស្រស់សោភារបស់កូនស្រីតារាកំប្លែង ស្រីលាភ ដែលមានទើបវ័យ១៤ឆ្នាំនោះ។ មិនមានការងារសម្តែងច្រើនមែន ប៉ុន្តែគង់ តារានី កំពុងធ្វើឲ្យផលិតករជាច្រើនចាប់អារម្មណ៍ ហើយថ្មីៗនេះនាងក៏បានបង្ហាញមុខក្នុងភាពយន្តភាគថ្មីរបស់ទូរទស្សន៍ដែរគឺរឿង”កូនពស់កេងកង”។ នាងធ្លាប់បញ្ជាក់ថា នឹងប្រឡូកសិល្បៈបានពេញទំហឹងក្រោយពីនាងបញ្ចប់ការសិក្សាថ្នាក់ចំណេះទូទៅ ខណៈពេលនេះនាងតូចទើបរៀនថ្នាក់ទី៨នៃសាលាប៊ែលធីអន្តរជាតិនោះ៕
៤.តារាសម្តែង ជី ឈិងលីន ហៅ មិនា
​ ផ្តើមការចាប់អារម្មណ៍ខ្លាំងក្នុងតួអង្គកាច់ឆ្នាសឆ្នើមក្នុងរឿង”ផ្កាថ្ម” តារាសម្តែង ជី ឈិងលីន ហក់ចាប់បានការងារសិល្បៈថ្មីៗជាបន្តបន្ទាប់ឥតដាច់។ នាងមានវ័យ១៣ឆ្នាំ គឺជាចៅស្រីបង្កើតរបស់តារាកំប្លែងជួង ជី ហៅនាយកុយ។ តារាស្រីវ័យក្មេងរូបនេះកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងក្រោយពីនាងអាចសម្តែងបានគ្រប់ទម្រង់ទាំងកម្សត់ និងកាចឆ្នាសឆ្នើម។ នាងទទួលបានការសម្តែងក្នុងភាពយន្តភាគថ្មីល្បីៗជាច្រើន ដូចជា រឿង”រវាងយើង” និងរឿង “ភរិយាឥតខាន់ស្លា”ជាដើម៕

...

ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print