បុរសម្នាក់ទំនងជាស្រវឹងស្រាបើកម៉ូតូជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតបណ្តាលឲ្យស្ត្រីរងរបួសជើង

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ទំនងជាស្រវឹងស្រាបានបើកម៉ូតូជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតដួលអូសជាច្រើនម៉ែត្របណ្តាលឲ្យស្ត្រីរងរបួសជើងម្ខាង។ហេតុការណ៍នេះកើតឡើងកាលពីម៉ោងជិត៩យប់ថ្ងៃទី២១ខែកុម្ភៈឆ្នាំ២០១៩ស្ថិតនៅ តាមបណ្តោយផ្លូវ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើកម៉ូតូមួយគ្រឿង ម៉ាកហុងដា អាយខុន ពណ៌ខ្មៅលាយត្រួយចៀក ពាក់ស្លាកលេខភ្នំពេញ1V-5992 ធ្វើដំណើរតាមបណ្តោយផ្លូវ១៩៨៦ ក្នុងទិសដៅពីកើតទៅលិចយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុបានជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅពាក់ស្លាកលេខបាត់ដំបង1A-1327 បើកដោយបុរសម្នាក់ដឹកប្រពន្ធពីក្រោយ ពេញទំហឹងដួលអូសជាច្រើនម៉ែត្រ បណ្តាលឲ្យស្ត្រីជាប្រពន្ធរងរបួសជើងខាងឆ្វេងស។ បន្ទាប់មកភាគីបង្កប្រកែកថាខ្លួនជាត្រូវដោយចោទថាភាគីរងគ្រោះជាអ្នកខុសទៅវិញដោយមិនចរចារនិងសម្របសម្រួលជាមួយភាគីរងគ្រោះ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នាដោយភាគីបង្កដឹងថាខ្លួនខុសទើបចេញសំណងទៅឲ្យ ភាគីរងគ្រោះចំនួន២៥ដុល្លាដើម្បីឞញ្ចប់រឿងនៅកន្លែងកើតហេតុ៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print