អ្នកជិះម៉ូតូសណ្តោងរ៉ឺម៉ក និងអ្នកបើកម៉ូតូចោទគ្នាទៅវិញទៅមកថាចង់ឆក់ខ្សែក កើតជាជម្លោះពាក្យសម្តី

ចែករំលែក៖

ភ្នំពេញ៖ អ្នកជិះម៉ូតូសណ្តោងរ៉ឺម៉ក និងអ្នកបើកម៉ូតូចោទគ្នាទៅវិញទៅមកថាចង់ឆក់ខ្សែក កើតជាជម្លោះពាក្យសម្តីចង្អុលមុខគ្នាបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅតាមដងផ្លូវ កាលពីម៉ោង១១យប់ថ្ងៃទី២១ខែកុម្ភៈឆ្នាំ២០១៩ស្ថិតនៅតាមបណ្តោយផ្លូវកម្ពុជាក្រោម កន្លែងលក់ម្ជូ២៤ម៉ោង ខាងលិចស្តុបដេអិន ក្នុងសង្កាត់ផ្សារដេប៉ូ៣ ចណ្ឌទួលគោក។

តាមសម្តីបុរសម្នាក់ក្នុងចំណោមគ្រួសារប្រុសស្រីបួននាក់បានឲ្យដឹងថា មុនពេលកើតហេតុក្រុមគ្រសាររបស់គាត់បានចេញពីរោងបុណ្យមួយកន្លែងនៅម្តុំផ្សារដេប៉ូហើយបានហៅម៉ូតូសណ្តោងរ៉ឺម៉កជិះត្រឡប់ទៅផ្ទះនៅផ្សារពោធិចិនតុង តាមផ្លូវលេខ២១៥ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានបុរសម្នាក់បើកម៉ូតូម៉ាកហុងដា FTR ពណ៌ខ្មៅលាយសមួយគ្រឿងគ្មានស្លាកលេខបើក បញ្ច្រាស់ទិសដៅគ្នាពីលិទៅកើតបានបត់ឆ្វេងដៃបំណងទៅផ្កូវ២១៥ស្រាប់តែវាក់អើជាមួយខាងម៉ូតូសណ្តោងរ៉ឺម៉ក ចៃដន្យរូបគាត់បានលូកដៃចេញក្រៅមកស្រាប់តែភាគីម៉ូតូចោតថារូបគាត់ចង្គុយមុខចង់ឆក់ខ្សែកគេ រួចជិះដេញតាមសណ្តោងរ៉ឺម៉កឲ្យឈប់រួចលោតមកវាអ្នកជិះម៉ូតូសណ្តោងរ៉ឺម៉កមួយដៃរួចភាគីខាងជិះសណ្តោងរ៉ឺម៉កចោទវិញថាបំរុងឆក់ខ្សែរ ក៏កើតជម្លោះពាក្យសម្តីប្រកែកតឹងសសៃកដាក់គ្នា ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍។

បន្ទាប់ពីកើតហេតុបានឲ្យភាគីទាំងសងខាងនិយាយសម្របសម្រួលគ្នាចប់បាននាំជិះម៉ូតូចេញពីកន្លែងកើតហេតុរៀងៗខ្លួន៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print