បុរសម្នាក់ឆក់ខ្សែភ្លើងស្លាប់យ៉ាងអាណោចអាធម្មនៅស្រុកសន្ទុក

ចែករំលែក៖

ខេត្តកំពង់ធំ ៖ បុរសម្នាក់ឆក់ចរន្តអគ្គិសនីស្លាប់កាលពីវេលាម៉ោង១៦ និង១០នាទីនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ ២០១៩  នៅភូមិ វាំងខាងត្បូង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។
សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះ ឈ្មោះស៊ុន រ័ត្ឋ ភេទប្រុស អាយុ35ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងផ្សារដែកមានទីលំនៅភូមិត្រើយម៉្យាបឃុំប្រាសាទ ស្រុកសន្ទុកខេត្តកំពង់ធំ ។
តាមការបំភ្លឺរបស់សាក្សី ឈ្មោះ សំ សារ៉ាត់ ភេទប្រុស អាយុ30ឆ្នាំនៅភូមិសំពុង ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ និងឈ្មោះទិញ មឿក ភេទប្រុស អាយុ22ឆ្នាំនៅ ភូមិវាំងខាងត្បូង ឃុំតាំង ក្រសាំង ស្រុកសន្ទុកខេត្តកំពង់ធំ  បានអោយថា ខ្លួននិងជនរងគ្រោះបានទៅធ្វើដំបូលផ្ទះឲ្យឈ្មោះ អ៊ូ ប៊ុន ណារិទ្ធិ ភេទប្រុស អាយុ 47ឆ្នាំនៅ ភូមិកើតហេតុខាងលើ ពេលកំពុងតែបាញ់វីសប្រក់ដំបូលផ្ទះ មានកំពស់3ម៉ែត្រ ក៏ស្រាប់តែឆ្លងចរន្តអគ្គិសនីពីឧបករណ៍ម៉ូទ័របាញ់វិសកាន់នឹងដៃ បណ្ដាលឲ្យជនរងគ្រោះ ឈ្មោះស៊ុន រដ្ឋ នេះប្រកាច់ធ្លាក់ពីលើដំបូល ផ្ទះធ្លាក់មកដី បណ្ដាលឲ្យរងរបួសធ្ងន់ ឃើញដូច្នេះក៏នាំគ្នាយកជនរងគ្រោះទៅ​កាន់មណ្ឌលសុខភាពតាំងក្រសាំង ពេលដល់ពេទ្យ ជនរងគ្រោះបានស្លាប់បាត់ហើយ ដោយសាររងរបួសធ្ងន់ពេក។
ហេតុការណ៍នេះបានដឹងដល់កម្លាំងជំនាញ បានសហការជាមួយ ប៉ុស្តិ៍នគរបាលរដ្ឋបាលបានទៅពិនិត្យជនរងគ្រោះ នៅក្នុងមណ្ឌលសុខភាព តាំងក្រសាំង ដោយមានគ្រូពេទ្យនៅទីនោះចូលរួមពិនិត្យសាកសព  ឃើញមានស្នាម របួសនៅលើថ្ពាល់ខាងស្តាំ នៅលើជង្គង់ខាងឆ្វេងមានស្នាមរបួសចេញឈាមនៅនិង ក (សង្ស័យធ្លាក់បាក់ក) ។
ដោយសន្និដ្ឋានថា ជនរងគ្រោះ ពិតជាឆក់  ខ្សែភ្លើង ឆ្លងពីឧបករណ៍ម៉ូទ័រ ធ្លាក់ពីលើដំបូលផ្ទះបណ្ដាលឱយបាក់កស្លាប់ ។ មូលហេតុ គឺខ្វះការប្រុងប្រយ័ត្នមិនបានពាក់ស្រោមដៃការពារ។
ក្រោយពិនិត្យចប់សមត្ថកិច្ចយើងបានធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ប៊ុនរិទ្ធី


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print