ទីតាំងពេស្សាចារចំនួន៣ គ្រប់គ្រងដោយជនជាតិចិន ត្រូវបានសមត្ថកិច្ចចុះបង្ក្រាប និងឃាត់មនុស្ស៣៨នាក់

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ នៅក្នុងយុទ្ធនាការបង្ក្រាបទីតាំងពេស្សាចាររបស់ជនជាតិចិនចំនួន០៣ទីតាំង កាលពីយប់រំលងអធ្រាតឈានចូលថ្ងៃទី២១ ខែគុម្ភៈ ឆ្នាំ២០១៩ នៅចំណុច ភ្នំខៀវ ស្ថិតក្នុងភូមិ០១ សង្កាត់លេខ០២ យ៉ាង​ហោចណាស់ក៏មានមនុស្សចំនួន៣៨នាក់ត្រូវបានឃាត់ខ្លួន ក្នុងនោះជនជាតិចិនចំនួន២៣នាក់ បុរសចំនួន១១ និង ស្ត្រីជនជាតិថៃចំនួន១៥នាក់។
យោងតាមប្រភព ពីលោកវរសេនីយ៍ទោ  តាក សារិទ្ឋ ស្នងការរងស្តីទីទទួលបន្ទុកផែនប្រឆាំងបទល្មើសជួញដូមនុស្ស នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានគូសបញ្ចាក់ថា ដោយយោងតាមបទបញ្ជា ក៏ដូចជាការបញ្ចាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងការិយាល័យប្រឆាំងបទល្មើសជួញដូមនុស្ស នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និង កម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ០២ រួមជាមួយកម្លាំងអន្តរាគមន៍ បានធ្វើការឆ្មក់ចូលទីតាំងជួញដូផ្លូវភេទចំនួន០៣ទីតាំង ដែលជារបស់ជនជាតិចិន ដោយឃាត់ខ្លួនបានមនុស្សចំនួន៣៨នាក់ ក្នុងបុរសចំនួន១១នាក់។
ក្នុងយុទ្ធនាការនោះផងដែរ សមត្ថកិច្ចបានរកឃើញវត្ថុតាងមួយចំនួនដែលបានបំរើអោយបទល្មើសខាងលើ ក្នុងនោះមានស្រោមប្រើប្រាស់រួចហើយ និង ស្រោមមិនទាន់ប្រើជាច្រើនផងដែរ។
ប្រភពដដែលបានបន្តថា ចំពោះមេក្លោងក្នុងបទល្មើសជួញដូផ្លូវនេះ សមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវ និង កំណត់មុខសញ្ញា ដើម្បីបញ្ជូនខ្លួនទៅកាន់សាលាតំបូងខេត្ត បើទោះបីជាជនជាតិចិនដែលបានឃាត់ខ្លួនបុរសទាំង​១១នាក់ នូវពុំទាន់ឆ្លើយសារភាបយ៉ាងណាក្តី ។
 សូមបញ្ចាក់ផងដែរថា សកម្មភាព បង្ក្រាបទីតាំងជួញដូរផ្លូវភេទរបស់ជនជាតិចិន នៅក្នុងក្រុងព្រះសីហនុ ចាប់តាំងពីក្រុមអ្នកវិនិយោគជនជាតិ បានមកប្រកបអាជីវកម្មនៅខេត្តព្រះសីហនុ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញថា យុទ្ឋនាទ្រង់ទ្រាយធំ ត្រូវបានធ្វើឡើងជាញឹកញ៉ាប់(ចំនួន០៣ ទៅ០៤ដងមកហើយ ប៉ុន្តែក្រុម បទល្មើសទាំងនោះ នៅតែព្យាយាមលបលួចប្រព្រឹត្តិបទល្មើសដ៏ដែលជាដ៏ដែល ដោយជ្រកនៅក្រោមរូបភាព ៕ ឆ្លាម សមុទ្រ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print