ស្ថាបនិកក្រុមហ៊ុន Huawei អរគុណអាមេរិក ដែលបានហាមប្រាំក្រុមហ៊ុន និងអំពាវនាវដល់បណ្តាប្រទេស ផ្សេងទៀត ឲ្យបោះបង់ ក្រុមហ៊ុននេះដែរ។ សកម្មភាពរបស់អាមេរិក មិនខុសអ្វី ពីការ «ក្កិចត្រួកំពុងលាស់» ឬ «រុញ ទម្លាក់រណ្តៅមរណៈ» ។ ប៉ុន្តែអាមេរិកមិននឹកស្មានដល់ថា ការ «ក្តិចត្រួច» ជួយឲ្យបែកមេក ចេញផ្លែក្កា កាន់តែច្រើន ។ សកម្មភាពរបស់អាមេរិកទៅលើក្រុមហ៊ុន ហួវាយមិនខុសអ្វីពីការ រុញក្រុមហ៊ុននេះឲ្យ ធ្លាក់ចូលក្នុងរណ្តៅ មានពេជ្រ នោះឡើយ ។
ស្ថាបនិកហួវាយលោកRen Zhengfeiបានលើកឡើងថា សកម្មភាពរបស់អាមេរិក មកលើក្រុមហ៊ុន ហួវាយមិនខុសអ្វីពី ការជួយឃោសនាឲ្យសេវាកម្ម 5G របស់ក្រុមហ៊ុន ល្បីល្បាញ់នៅលើពិភពលោក ។ មិនតែប៉ុណ្ណោះបាន ជួយដល់ក្រុមហ៊ុនទទួលបាន កិច្ចព្រមព្រៀង ជាច្រើនជាមួយបណ្តាប្រទេសផ្សេអទៀត ។
កាលពីមុន5G មិនសូវមានការចាប់អារម្មណ៍នោះឡើយ ប៉ុន្តែពេលនេះ 5G កំពុងតែមានឥទ្ធិពល គ្រប់ដណ្តប់នៅទូទាំងពីភព ។ អគ្គនាយកRen Zhengfei បានលើកឡើងថា « ខ្ញុំពិតជាអរគុណដល់អាមេរិក ដែលបានជួយឲ្យយើងខ្ញុំកាន់តែល្បីនៅលើពិភពលោក »។
បច្ចុប្បន្ន ក្រុមហ៊ុន Huawei កំពុងតែពិភាក្សា ចុះកិច្ចព្រមព្រៀង ផ្គត់ផ្គង 5G ដល់ជិត៣០ប្រទេស ។ ជាមួយគ្នានេះ អង់គ្លេស បានរាំង អាល្លឺម៉ង អីតាលី ជាប្រទេសតំបន់អឺរ៉ុប ក៏បានចាប់អារម្មណ៍និង បណ្តាញ 5G ផងដែរ ។
អគ្គនាយកRen Zhengfeiបានបង្ហាញការជឿជាក់ថាប្រាក់ចំណូលរបស់ក្រុមហ៊ុន Huawei នឹងកើនឡើងដល់ ១២៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៩នេះ ដោយកាលពីឆ្នាំ២០១៨មានតែ១០០ពាន់លានដុល្លារតែប៉ុណ្ណោះ។
នៅពេលនេះដែរប្រធានាធិបតីអាមេរិកដូណាលត្រាំបានសរសេរនៅលើបណ្តាញសង្គមថា «ខ្ញុំចង់ឲ្យទឹកដីអាមេរិក ទទួលបានជ័យជំនៈ ដោយការប្រកួតប្រជែងផ្ទាល់ មិនមែនទៅរារាំងបច្ចេកវិទ្យា ដែលមានការរីកចំរើនខ្ពស់ជាងនោះឡើយ »។
ពេលថ្មីៗលោកត្រាំបាន បញ្ចេញនូវសញ្ញា កាត់បន្ថយភាពតានតឹង ជាមួយក្រុមហ៊ុនទូរគមនាគមន៍ ចិន Huawei ដោយលោកបានបញ្ចេញសារនៅលើបណ្តាញសង្គម Twitter របស់លោកថា លោកប្រឆាំងនឹង ការទប់ស្កាត់ បច្ចេកវិទ្យា ក្នុងវិស័យទូរគមនាគមន៍ ទាំងនោះមិនមែនជាការប្រកួតប្រជែងនោះឡើយ។
សារព័ត៌មាន Nikkei បានផ្សាយថា ប្រធានាធិបតី ដូណាលត្រាំ បានសរសេរនៅលើបណ្តាញសង្គម Twitter ដែលមានខ្លឹមសារថា«បច្ចេកវិទ្យា ទាំងនោះ(5Gរបស់ចិន)ខ្លាំងជាង លឿងជាង ឆ្លាតវៃជាង បើប្រៀបធៀបនឹង សេវាបច្ចុប្បន្ន ។ លោកត្រាំបញ្ជាក់ថាលោក ចង់បាន 5G ឬក៏ 6Gកាន់តែឆាប់កាន់តែល្អ ។ជាមួយគ្នានេះ លោកអំពាវនាវដល់បណ្តាក្រុមហ៊ុនអាមេរិកខិតខំ ឆ្ពោះទៅមុខដោយ បញ្ចប់ អ្វីដែលហួសសម័យ»។
លោកត្រាំបានបញ្ជាក់ទៀតថា លោកចង់ឲ្យអាមេរិក យកឈ្នះដោយការប្រកួតប្រជែង មិនមែន យកឈ្នះដោយប្រើ វិធីសាស្ត្រអាក្រក់ទប់ស្កាត់ ការរីកចំរើន របស់ អ្នកដទៃដើម្បីថាខ្លួនឯខ្លាំងឡើយ ៕