គាំទ្រទេ បើជាអ្នកគ្រូបង្រៀនម្នាក់បានប្រើហិង្សាដាក់កូនសិស្សរហូត វាយដំជាំពេញខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ដូចជាហួសហេតុ និងឃោឃៅពេកហើយ ដល់សម័យជឿនលឿន គោរពសិទ្ធ គោរពច្បាប់ បែជាមានអ្នកគ្រូបង្រៀនម្នាក់នៃបឋមសិក្សាតេជោហ៊ុនសែនច្រាំងចំរេះ និងជាភរិយា លោកនាយកសាលាផងនោះត្រូវបានម្តាយកុមារីរងគ្រោះប្តឹងចូលប៉ុស្តិ៍នគរបាលច្រាំងចម្រេះទី២ បន្ទាប់ពីគាត់បានប្រើអំពើហឹង្សាយ៉ាងឃោរឃៅវាយកូនសិស្សថ្នាក់(២ក)ដែលទើបមានអាយុ៧ឆ្នាំ ម្នាក់ឡើងរបួសជាំពេញខ្លួន ដោយសារតែឡើងសរសេរនៅក្តាខៀនមិនទាន់ចេះសរសេរ ក៏អ្នកគ្រូចិត្តភ្លើងក្តៅស្លឹកត្រចៀក។
ហេតុការណ៍នេះមានការភ្ញាក់ផ្អើលនៅវេលារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅប៉ុស្តិ៍រដ្ឋបាលច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដោយមានអាណាព្យាបាលសិស្សជាច្រើន តម្រូវអោយសមត្ថកិច្ចចាត់វិធានការភរិយានាយកសាលារូបនេះទៅតាមផ្លូវច្បាប់។
សមត្ថកិច្ចបានអោយដឹងថា កុមារីរងគ្រោះមានឈ្មោះ បូរិទ្ធ សុវណ្ណដាលិស អាយុ៧ឆ្នាំ រៀនថ្នាក់ទី(២ក) នៃសាលាបឋមសិក្សាតេជោហ៊ុនសែនច្រាំងចម្រេះ មានម្តាយឈ្មោះ ម៉ៅ សុភារម្យ អាយុ៣៦ឆ្នាំ រស់នៅភូមិខ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ ។ ចំណែកអ្នកគ្រូចរិកកាចសាហាវ ចិត្តភ្លើង ប្រហែលជាគ្រូអត់ចូលសាលាគរុកោសល្យ ឈ្មោះ ផ្លុង គឹម ហេង ត្រូវអ្នកគ្រូប្រចាំថ្នាក់ទី(២ក) នៃសាលាបឋមសិក្សាតេជោហ៊ុនសែនច្រាំងចម្រេះ ហើយត្រូវជាប្រពន្ធនាយកសាលាបឋមសិក្សាច្រាំងចំរេះ ឈ្មោះ ពេជ ច័ន្ទត្រា នោះតែម្តង។
បើតាមស្ត្រីជាម្តាយបានឲ្យដឹងថាមុនពេលកើតហេតុខណៈកូនគាត់ដោះអាវងូតទឹកស្រាប់តែគាត់ឃើញស្នាមជាំយ៉ាងធំនៅលើខ្នងកូនស្រីគាត់ ហើយគាត់ក៏បានឈ្លេចសួរកូន ពេលនោះកូនស្រីរងគ្រោះរបស់គាត់ប្រាប់ថាគឺអ្នកគ្រូវ៉ៃ ខណៈកូនឡើង សរសេរនៅក្តាខៀនហើយមិនចេះ ។ ប្រភពបន្តថានេះមិនមែនជាលើកទី១ទេ ដែលគ្រូបង្រៀនម្នាក់នេះតែងវាយកូនសិស្សស្ទើរគ្រប់គ្នាប៉ុន្តែម្ដាយឪពុកក្មេងចេះតែអត់អោនឲ្យដោយសារតែគិតយល់ឃើញថា ប្រហែលអ្នកគ្រូគាត់ចង់ឱ្យកូនសិស្សរៀនចេះ។
ករណីនេះម្តាយកុមារីរងគ្រោះនិយាយថា៖ បើវាយបណ្តាលអោយមានស្នាមលើរាងកាយម្លឹងៗ ក៏ព្រោះតែចង់អោយសិស្សចេះទង្វើបែបនេះខ្ញុំទទួលយកមិនបានទេ ហើយ សុំសំណូមពរអោយខាងថ្នាក់ដឹកនាំ ក្រសួងអប់រំយុវជន និងកីឡា និងសមត្ថកិច្ចចាត់វិធានការផង ទង្វើបែបនេះបង្ហាញពីចរិតព្រៃផ្សៃរបស់គ្រូបង្រៀនដែលមានតួនាទីអប់រំណែនាំ មិនត្រូវប្រើអំពើហឹង្សាលើកុមារដែលជាសិស្សរបៀបនេះទេ បើនៅតែប្រព្រឹត្តបែបនេះទៀតនិងជះឥទ្ធិពលអាក្រក់ដល់ស្ថាប័នគ្រូបង្រៀនផ្សេងទៀត។

បន្ទាប់ពីហៅគ្រូបង្រៀននិងនាយកសាលាដែលត្រូវជាប្ដីរបស់អ្នកគ្រូនោះចូលប៉ុស្តិ៍ច្រាំងចំរេះ២ ក៏បានធ្វើការសុំទោសម្ដាយកុមារីរងគ្រោះឲ្យនិងធ្វើកិច្ចសន្យាបញ្ឈប់ការវាយដំកូនគាត់តទៅដូច្នេះទៀត។
ជាមួយគ្នានោះម្ដាយកុមារីរងគ្រោះក៏បានសំណូមពរដល់ក្រសួងអប់រំនិងយុវជន និងកីឡា អោយជួយមើលសាលាបឋមសិក្សាហ៊ុនសែនច្រាំងចំរេះ២ នេះផង បើមិនដូច្នេះទេនេះជាគំរូអាក្រក់ដល់គ្រូៗផ្សេងទៀតជាមិនខានឡើយ។ ម្យ៉ាងទៀតក្រសួងអប់រំ យុវជន និងកីឡា បានយកចិត្តទុកដាក់លើវិស័យអប់រំណាស់ ចុះហេតុអី អ្នកគ្រូរូបនេះចិត្តភ្លើងដាក់កូនសិស្ស..???

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print