ខេត្តកំពង់ធំ ÷ ពិតជាគួរឲ្យសោកស្តាយណាស់ ក្មេងស្រីចម្រើនវ័យ៧ឆ្នាំទៅហើយ ត្រូវឆ្លងចរន្តអគ្គិសនីឆក់ស្លាប់ ខណៈជាងធ្វើផ្ទះតខ្សែភ្លើងទុកចោល កាលពីវេលាម៉ោង១៥និង២០នាទីថ្ងៃពុ ធ០២រោច ខែមាឃ ឆ្នាំចសំរឹទ្ធិស័ក ព.ស២៥៦២ត្រូវនិងថ្ងៃទី២០ ខែកុម្ភៈ គ.ស ២០១៩ ស្ថិតនៅភូមិឆ្ពេន ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ក្មេងរងគ្រោះឈ្មោះ ទិន វិច្ឆិកា ភេទស្រី អាយុ០៧ឆ្នាំរស់នៅ ភូមិឆ្ពេន ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
តាមការពិនិត្យរបស់សមត្ថកិច្ចជំនាញឃើញថា ក្មេងរងគ្រោះពិតជាស្លាប់ដោយសារឆ្លងចរន្តអគ្គិសនី ។
ប្រភពថា នៅទីកើតហេតុមានការជួសជុលធ្វើផ្ទះ ដោយជាងបានតខ្សែភ្លើងទុកចោល បណ្តាលឲ្យក្មេងស្រីរង គ្រោះចាប់កាន់លេងប៉ះចំត្រង់ រន្ធព្រីបណ្តាលឲ្យឆ្លងចរន្តឆក់ ស្លាប់តែម្តង ។
ក្រោយពិនិត្យសាកសពរួច សមត្ថកិច្ចបានប្រគល់ សាកសព ជូន ឪពុកម្ដាយ និងសាច់ញាតិក្រុមគ្រួសារចាត់ចែ ងធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី