សម្តេចតេជោ ហ៊ុន សែន ៖ព្រឹកនេះធ្វើការនៅផ្ទះ រាសីឡើងដោយប្រពន្ធចូលមកថតរូបជាមួយនៅក្នុងការិយាល័យតែម្តង

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសំដែងនូវទឹកមុខសប្បាយរីករាយជាមួយនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងមានប្រសាសន៍លើផេកផ្លូវការសម្តេចថា៖ ព្រឹកនេះធ្វើការនៅផ្ទះ រាសីឡើងដោយប្រពន្ធចូលមកថតរូបជាមួយនៅក្នុងការិយាល័យតែម្តង។
សម្តេចបានបន្តថា៖ សុំទោសពេលណាខ្ញុំពិនិត្យនិងចុះហត្ថលេខាលើឯកសារនៅផ្ទះខ្ញុំ តែងស្លៀកខោជើងខ្លីនិងអាវដៃខ្លី។
កូនៗចៅៗគេនៅផ្ទះរបស់គេនិងមានការងារដែលត្រូវធ្វើសម្រាប់កូនៗ ឯចៅៗទៅសាលារៀន។ តានិងយាយនៅផ្ទះតែ២នាក់ពេលណាខ្ញុំចេញទៅធ្វើការយាយនៅ ផ្ទះម្នាក់ឯង។ពេលណាយាយចេញទៅធ្វើការខ្ញុំនៅផ្ទះម្នាក់ឯង។ពេល ចេញទៅធ្វើការទាំងអស់គ្នាផ្ទះនេះ
អត់ម្ចាស់នៅទេ។
រាសីឡើងទាំងយាយទាំងតានៅ ផ្ទះទាំងអស់គ្នាហើយយាយមកថតរូបក្នុងការិយាល័យដែលខ្ញុំយករូប ថតនេះបង្ហោះfacebookមិនឱ្យគាត់ដឹង៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print