លោកឃួង ស្រេង៖ អំណោយមនុស្សធម៌របស់សប្បុរសជនជូនកាកបាទក្រហមរាជធានី ត្រូវតែផ្តល់ជូនទៅជនរងគ្រោះ និងជនងាយរងគ្រោះ មិនអាចយកថវិកាទាំងនេះ ទៅឧបត្ថម្ភសម្រាប់បុគ្គលិកកាកបាទក្រហមនោះទេ

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង ប្រធានសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញបានបញ្ជាក់ថា៖ អំណោយមនុស្សធម៌ របស់សប្បុរសជននានា ដែលជួយឩបត្ថមមកកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ត្រូវតែផ្តល់ជូនទៅជនរងគ្រោះនិងជនដែលងាយរងគ្រោះ មិនអាចយកថវិកាឬអំណោយទាំងនេះ ទៅឧបត្ថម្ភសម្រាប់បុគ្គលិកនៃ កាកបាទក្រហមនោះទេ។

ចំពោះប្រាក់ឧបត្ថម្ភមន្ត្រីរបស់កបាទក្រហមដែលបម្រើ លើការងារនេះ ត្រូវរកចំណូលផ្សេងៗទៀត ដាច់ខាតមិនត្រូវប៉ះពាល់ទៅលើប្រាក់របស់សប្បុរសជនឡើយ។ ការធ្វើបែបនេះនឹងធ្វើឱ្យសប្បុរសជនដែលគេជួយឧបត្ថម្ភមកយើងគេមានទំនុកចិត្តនិង និងអាចបន្តជួយដល់សកម្មភាពរបស់កាកបាទក្រហមបន្តទៀត ។

ការលើកឡើងបែបនេះរបស់លោកឃួង ស្រេង ក្នុងកិច្ចប្រជុំលើកទី១ ដើម្បីដាក់ទិសដៅការងារ សម្រាប់ មនុស្សធម៏ ឲ្យមានប្រសិទ្ធភាពនៅមូលដ្ឋាន សម្រាប់ ឆ្នាំ២០១៩ កាលពីថ្ងៃសុក្រ ៣រោចខែមាឃ ឆ្នាំចសំរឹទ្ធិស័កព.ស ត្រូវនិងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩នៅទីស្នាក់ការកាកបាទក្រហម រាជធានីភ្នំពេញ ។

លោកឃួង ស្រេង បានបញ្ជាក់ថា៖ យើងបើកកិច្ចប្រជុំជាមួយមន្ដ្រីបុគ្គលិកសាខាកាកបាទ ក្រហម រាជធានីថ្ងៃនេះគឺមានគោលបំណង ពិភាក្សា ទៅលើការចំណូលចំណាយរបស់កាក បាទក្រហម ការរៀបចំការបណ្ដុះបណ្ដាល ធនធានមនុស្ស ពិសេស ការបណ្ដុះបណ្ដាលយុវជនកាកបាទក្រហម ដែលក្នុងឆ្នាំ២០១៩នេះ យុវជនកាកបាទក្រហមរាជ ធានី នឹងត្រូវ ជ្រើសរើសឡើងចំនួន៣០០០ នាក់ ដើម្បីបំរើអោយស កម្មភាពមនុស្សធម៌ ដូចជាការ សង្គ្រោះបឋមការផ្សព្វផ្សាយនូវ ច្បាប់ចរាចរណ៍ផ្លូវគោកនិងការអប់រំ ពាក់ព័ន្ធនឹងបញ្ហាគ្រឿង ញៀន ជាដើម ។

លោក ឃួង ស្រេង បានបន្តទៀតថា ៖ថវិកា ដែល បម្រើដល់សកម្មភាពមនុស្សធម៌ដាច់ខាតត្រូវតែប្រើប្រាស់ឲ្យចំគោលដៅ ដើម្បីអោយ សប្បុរសជនមានទំនុកចិត្ត តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា ។

កន្លងមកនេះ កាកបាទក្រហមរាជធានីភ្នំពេញបានជួយបញ្ជូន ជនរងគ្រោះទៅកាន់មណ្ឌលសុខភាពឬមន្ទីពេទ្យនៅជិតបំផុតបានទាន់ពេលវេលា បានចុះពិនិត្យតាមដានសកម្មភាពការងារជាប់ជាប្រចាំ។ កាត់បន្ថយអត្រាឆ្លងមេរោគអេដស៍ឱ្យនៅកម្រិត ទាបបំផុត ការបង្ការទប់ស្កាត់ការរីករាលដាល មេរោគអេដស៍បំបាត់ការរើសអើងអ្នកផ្ទុកមេ រោគអេដស៍ជំងឺអេដស៍ ការទប់ស្កាត់ជំងឺឆ្លងផ្សេងៗដូចជាជំងឺគ្រុនឈាមគ្រុនចាញ់គ្រុនផ្តាសាយបក្សីប្រភេទថ្មីៗជាដើម។

ទិវាពិភពលោកកាកបាទក្រហមអឌ្ឍចន្ទក្រហម ៨ឧសភាទិវាពិភពលោកកាកបាទក្រហមអឌ្ឍចន្ទក្រហម ៨មីនាត្រូវបានធ្វើឡើង ជារៀងរាល់ឆ្នាំដើម្បីប្រមូលមូលនិធិគាំទ្រសកម្មភាពមនុស្សធម៏ ដោយ សហការជាមួយមន្ទីរពេទ្យនានាដើម្បីប្រមូលមូលនិធិសង្គ្រោះជនរងគ្រោះ។

កម្មវិធីសុវត្ថិភាពសហគមន៍ប្រជាពលរដ្ឋទទួលចំណេះដឹងស្ដីអំពីសមត្ថភាពសហគមន៍បើកវគ្គផ្សព្វផ្សាយជូនប្រជាពលរដ្ឋនៅក្នុងសហគមន៍ឱ្យបានជ្រាបអំពីសុវត្ថិភាពសហគមន៍ ការអភិវឌ្ឍធនធានមនុស្ស ការងារនៅតាមអនុសាខាទាំង ១២ ដើម្បីឱ្យបានដំណើរការល្អ ។

ពង្រឹងសមត្ថភាពថ្នាក់ដឹកនាំសាខានិងអនុសាខា ពង្រឹងរចនាសម្ព័ន្ធរបស់សាខាបានរឹងមាំ បណ្ដុះបណ្ដាល បំប៉នសមត្ថភាពបន្ថែមតាមការកំណត់របស់កាកបាទក្រហមកម្ពុជា ៕ ដោយ៖ សំរិត

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print