មន្រ្តីដោះមីនអង្គភាពស៊ីម៉ាកម្នាក់រងការផ្ទុះឆ្នាំងសាកទូរស័ព្ទដាច់ប្រអប់ដៃឆ្វេងម្ខាង

ចែករំលែក៖

ខេត្តបាត់ដំបង៖ មន្រ្តីដោះមីនអង្គភាពស៊ីម៉ាកម្នាក់បានរងការផ្ទុះឆ្នាំងសាកទូរស័ព្ទដៃបណ្តាលឱ្យដាច់ប្រអប់ដៃឆ្វេងម្ខាងត្រូវបានគេដឹកបញ្ជូនយកទៅ សង្រ្គោះនៅមន្ទីរពេទ្យ  យោធភូមិភាគ៥(ព២) ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅផ្ទះជួលមួយកន្លែងក្រុមទី៤ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

    អធិការនគរបាលក្រុងបាត់ដំបងលោក ប៉ាង ហៀង ប្រាប់ឱ្យដឹងថា នៅក្រុងបាត់ដំបងពិតជាកើតឡើងនូវហេតុការណ៍នោះមែនទៅលើមន្រ្តីដោះមីន ម្នាក់នៅអង្គភាពស៊ីម៉ាក បានជួលផ្ទះគេស្នាក់នៅដែល ម្ចាស់ផ្ទះមានឈ្មោះ ពេជ្រ ស្រីនិត។

    លោកអធិការប្រាប់ឱ្យដឹងទៀតថាចំពោះអត្តសញ្ញាណ  ជនរងគ្រោះ សមត្ថកិច្ចមិនទាន់ស្គាល់នៅឡើយនោះទេ។ឧបទ្ទហេតុនោះវាកើតឡើងដោយខ្លួនឯងខណៈដែលជន  រងគ្រោះយកឆ្នាំងសាកទូរស័ព្ទទៅដោតនិងព្រីភ្លើងក៏បណ្តាលឱ្យផ្ទុះឆ្នាំសាកទូរស័ព្ទនោះតែម្តង បណ្តាលឱ្យការដាច់ប្រអប់ដៃឆ្វេងភ្លាមៗ។ ជនរងគ្រោះបច្ចុប្បន្នកំពុងស្ថិតនៅសម្រាកព្យាបាលនៅមន្ទីរពេទ្យយោធានយោធភូមិភាគ ៥ (ព២)។ជុំវិញបញ្ហានោះ ប្រធានមជ្ឈមណ្ឌលកំចាត់មីនកម្ពុជាហៅកាត់ស៊ីម៉ាកលោកហេង រតនា បានបង្ហោះព័ត៌មានក្នុងផេករបស់លោកថាជនរងគ្រោះមាន គ្រោះថ្នាក់ដោយ​ឌុយក្បាលសាកទូរសព្ទ័​ IPhone! ជនរងគ្រោះមានឈ្មោះ ​ សោម​ សុជាតិ​ ដែលជាប្រធានគំរោងបោសសំអាតមីននិងជួយសង្គ្រោះជនពិការដោយសារមីននៅខេត្តបាត់ដំបង​ ដែលត្រូវរងរបួសពិការប្រអប់ដៃធ្វេង​ (ដល់កដៃ) ដោយសារការផ្ទុះឌុយសាកទូរសព្ទ័​ ជាទូរសព្ទ័ប្រភេទIPhone។  លោកបង្ហាញឱ្យដឹងទៀតថានេះគឺរឿងមិនគួរឱយជឿទាល់តែសោះ​ ព្រោះកំលាំងផ្ទុះខ្លាំង​ បង្កកំទេចប្រអប់ដៃទាំងមូល​។  

    សូមបញ្ជាក់ថាឧបទ្ទវហេតុខាងលើបានធ្វើឱ្យមានការភ្ញាក់ផ្អើលប្រិយមិត្តព័ត៌មានបណ្តាញសង្គមហ្វេសប៊ុុកក្រោយកើត  ហេតុនោះហើយមានការបង្ហោះព័ត៌មានស៊ែ ចែកចាយពីមួយទៅមួយ។ករណីនេះក៏ជាសារអប់រំដល់ប្រជាពលរដ្ឋប្រើប្រាស់ឆ្នាំងសាកទូរស័ព្ទត្រូវមានការប្រុងប្រយ័ត្ន ខ្ពស់ ដើម្បីបញ្ចៀសគ្រោះថ្នាក់ដោយយថាហេតុណាមួយបង្កឡើងពីការប្រើប្រាស់ទូរស័ព្ទដៃនោះ៕  សំ វិច្ឆិកា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print