រថយន្តឡិចស៊ីសបេីកបុករថយន្តនិងម៉ូតូបន្តទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ

ចែករំលែក៖

ភ្នំពេញៈបុរសម្នាក់បេីករថយន្ត​ឡិចស៊ីស RX300 ទាំងស្ថានភាពងងុយដេក​ បានបើក​ជ្រុលទៅបុក​ រថយន្ត​ ហាយ​ព្រីត​ និង​ម៉ូតូ​មួយគ្រឿង​ទៀត​ ដែល​ឈប់​រងចាំ​ភ្លើង​ស្តុប​ ពី​ក្រោយ​ពេញទំហឹង​ បណ្តាល​អោយ​មាន​អ្នក​រងរបួស​ម្នាក់​ ហើយ​ភ្លាមៗនោះដែរ​រថយន្ត​បង្ករ​មិន​ទាន់​អស់​ល្បឿន​ ក៏​រេចង្កូត​ជ្រុលទៅ​បុក​និង​ ក្បាលនាគ​ពុះ​ចែកផ្លូវ​បណ្តាល​អោយ​រងការខូចខាត​ អស់​មួយ​កង់​ថែមទៀត​  ។
​ ហេតុការណ៍នេះដែរ​បានកើតឡើង​នៅ​វេលាម៉ោង​១០យប់​  ថ្ងៃទី​២២​ខែ​កុម្ភះ​ ឆ្នាំ​២០១៩​ ចំនុច​ស្តុប​ទំនប់ទឹក​ ផ្លូវ​២៧១​ កែងនិង​ផ្លូវ​៤៣២​ សង្កាត់​ទំនប់ទឹក​ ខណ្ឌចំការមន​ ។
​ តាម​ប្រភពព័ត៌មាន​ ពីកន្លែងកើតហេតុ​ បានអោយដឹងថា​ មុនពេលកើតហេតុ​ គេបានឃើញ​ ប្តីប្រពន្ធនិង​កូន​តូច​ម្នាក់​ បានជិះក្នុង​រថយន្ត​ម៉ាក​ កាម៉ារី​ ហាយ​ព្រីត​ ពណ៌ទឹក​ប្រាក់​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2AA 8389  ហើយក៏មាន​បុរស​ម្នាក់​វ័យប្រហែល​ជាង​២០ឆ្នាំ​ បាន​ជិះម៉ូតូ​សង់កូរ៉េ​ ពណ៌​ក្រហម​មួយគ្រឿង​ បាន​មក​ឈប់​ រងចាំ​ភ្លើង​ស្តុប​ ក្នុង​ទិសដៅ​ពី​ ជើងទៅត្បូង​ តាមបណ្តោយផ្លូវលេខ២៧១​ ហើយ​ខណះ​រថយន្ត​និង​ម៉ូតូ​ កំពុង​តែ​ឈប់​ រងចាំ​ភ្លើង​ស្តុប​ ក៍តែមាន​បុរស​ម្នាក់​ វ័យប្រហែល​ជាង​៣០ឆ្នាំ​ បាន​បើក​រថយន្ត​បង្ករ​ ម៉ាក​ លុចស៊ិច​ RX​300 ស្ករ​ ពាក់​ស្លាក់លេខ​ភ្នំពេញ​ 2M 7489 បាន​ធ្វើដំណើរតាម​ តាម​ផ្លូវ​ ២៧១​ក្នុង​ ស្របគ្នា​ ហើយ​ក៍​បាន​អះអាង​ថា​ ងងុយដេក​ បាន​ជ្រុល​ទៅបុក​រះ​និង​ រថយន្ត​ហាយ​ព្រីត​ និង​ម៉ូតូ​សង់​កូរ៉េ​ ដែល​ឈប់​រងចាំ​ភ្លើង​ស្តុប​ បណ្តាលអោយ​រងការខូចខាត​ រថយន្ត​ហាយ​ព្រីត​ មួយ​ចំហៀង​ ខាងឆ្វេង​ និង​ម៉ូតូ​ ខូចខាត​ផ្នែក​ខាង​ក្រោយ​ ព្រមទាំង​ធ្វើ​អោយ​ជិះ​រងរបួស​ រលាត់ដៃរលាត់ជើង​តិចតួច​  ហើយ​ភ្លាមៗនោះដែរ​ រថយន្ត​បង្ករ​វិញ​មិនទាន់​អស់​ល្បឿន​ ក៏រេចង្កូត​ទៅខាងឆ្វេង​ ជ្រុលទៅ​បុក​និង​ក្បាលនាគ​ពុះ​ចែកផ្លូវ​បណ្តាល​អោយ​រងការខូចខាត​អស់​មួយ​កង់​ថែមទៀត​ ហើយក៏ធ្វើ​អោយ​រថយន្ត​ រងការខូចខាត​ ខ្ទេចផ្នែកខាងមុខ​ផងដែរ​  ។
​ ក្រោយពេលកើតហេតុ​ ដោយសារតែ​អត់មាន​ដំណោះ​ស្រាយ​ រថយន្ត​ចំនួន​២គ្រឿង​ ព្រមទាំង​ម៉ូតូ​មួយគ្រឿង​ ត្រូវបាន​សមត្ថកិច្ច​ជំនាញ់​ ចរាចរណ៍​ចុះ​ទៅ​ធ្វើការ​វាស់វែង​យក​ទៅរក្សាទុក​នៅ​ការរិយាល័យ​ចរាចរណ៍ជើង​គោក​រាជធានីភ្នំពេញ​ ដើម្បី​រងចាំ​ធ្វើការដោះស្រាយ​នៅ​ពេល​ក្រោយ​  ៕សុខាសែនជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print