មនុស្សប្រុសស្រីជាង៣០០នាក់ ត្រូវបានឃាត់ខ្លួននៅមជ្ឈមណ្ឌលក្លឹបកំសាន្តរ៉ុក ករណីជួញដូរ ប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ យ៉ាងតិចមានមនុស្សប្រុសស្រីជាង៣០០នាក់ ត្រូវបានឃាត់ខ្លួននៅមជ្ឈមណ្ឌលក្លឹបកំសាន្តរ៉ុក ករណីជួញដូរ ប្រើប្រាស់គ្រឿងញៀន មានជាបុគ្គលិកផង ក្នុងបទល្មើសជាក់ស្តែង ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់ពីលោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលពីតំណាងអយ្យការ បាន ឆ្មក់ចូលឆែកឆេរទីតាំង មជ្ឈមណ្ឌលក្លឹបកំសាន្តរ៉ុក ដែលមានទីតាំងស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រតិបត្តិការដ៏ក្តៅគគុកទ្រង់ទ្រាយធំ និងពុំធ្លាប់មានពីមុនមកនេះ គឺលោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលនឹងកម្រិតធ្ងន់ សហការជាមួយនគរបាលខណ្ឌចំការមន នឹងកម្លាំងអន្តរាគមន៍ពិសេសរបស់ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញឃាត់ខ្លួនជនសង្ស័យជួញដូរនឹងប្រើប្រាស់សារធាតុញៀនចំនួនប្រមាណជាង៣០០នាក់ រួមទាំងចាប់យកបានថ្នាំញៀន ជាមួយសំភារៈជាច្រើនទៀត ។
ជនសង្ស័យមនុស្សប្រុសស្រីជាង៣០០នាក់ ត្រូវបាននាំខ្លួនធ្វើកំណត់ហេតុសាកសួរតាមនីតិវិធី ដើម្បីបញ្ជូនសំណុំទៅសាលាដំបូងរាជធានីភ្នំពេញ៕

...

ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print